ខេត្តបន្ទាយមានជ័យ ៖ នគរបាលប៉ុស្តិ៍បានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោក យឿម ម៉ាន់ អនុប្រធាននាយដ្ឋាន ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ២៥នាក់ ក្នុងនោះស្រី ១៣នាក់ ពីបទលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង០៩:៥០នាទី ។
យោងតាមបញ្ជាលោកឧត្តមសេនីយ៍ទោប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍បានប្រថាប់ត្រាហាមចូលប្រទេសរយៈពេល ០៥ឆ្នាំ បន្ទាប់មកប្រគល់ជូនលោកស្រីអនុសេនីយ៍ឯក PRAPHARAT PINPRADUB ឋានៈ នាយរងផ្នែក នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ៕