រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ នេះថា កម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការ ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួន ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលលួចដឹកតាមសមុទ្រ ជាជនជាតិចិនចំនួន ៥នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង១តោន។
សារធាតុញៀនដែលបង្ក្រាបបាននេះ ជាប្រភេទ កេតតាមីន និងមេតំហ្វេតាមី ដែលត្រូវបានបង្ក្រាបកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយឃាត់ខ្លួន យើងបានបញ្ជូនពួកគេមកសាកសួរនៅមន្ទីរប្រឆាំងគ្រឿងញៀន ព្រមទាំងបង្ហាញមុខជនបរទេសចំនួន៥នាក់ និងគ្រឿងញៀនជាសាធារណៈ មុននិងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានី ដើម្បីចាត់ការតាមច្បាប់៕