ខេត្តកំពង់ធំ ៖ ល្បែងស៊ី.សងបិទបាំងភ្នែកមហាជនមិនជិតទេ ប្រជាពលរដ្ឋបានលើកឡើងថា សង្វៀនជល់មាន់ នឹងអាប៉ោងលេងយ៉ាងរលូនចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកសន្ទុកទាំងមូល រក្សាភាពស្ងាត់ស្ងៀមយ៉ាងត្រជាក់ចិត្ត។
មហាជនបានអោយដឹងទៀតថា ទីតាំងជល់មាន់និងអាប៉ោង ស្ថិតនៅភូមិអូរស្ងួត ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះតា ពិតជាមានសមត្ថភាពក្នុងការបើកល្បែ.ងស៊ីសង ប្រចាំស្រុកសន្ទុក។
បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើអោយពួកគាត់សង្ឃឹមលើលោកមេប៉ុស្តិ៍ មេឃុំបឹងល្វា នឹងលោក ម៉ៅ ចាន់ធី អធិការស្រុកសន្ទុកស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋាន អស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ម៉ែន លី
ស្នងការនគរបាលខេត្តកំពង់ធំទេ ទើបអាចបង្ក្រាបបានមើលទៅ ???
ពលរដ្ឋលើកឡើងទៀតថា ម្ចាស់សង្វៀនជល់មាន់់ ឈ្មោះតា នេះបានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។
ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា លោកតា ជាម្ចាស់សង្វៀនខាងលើនេះ ជាមនុស្សពូកែខាងសែនព្រេន ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដីខ្លាំងណាស់ ទើបរត់មកជ្រកកោនជាមួយលោកមេប៉ុស្តិ៍បឹងល្វា និងលោក ម៉ៅ ចាន់ធី អធិការស្រុកសន្ទុក ទើបបើកបនល្បែងបានសុខសាន្ត។
ជុំវិញករណីខាងលើ សន្តិភាពប៉ិស្តី មិនអាចសុំការបំភ្លឺលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំបឹងល្វាបានទេ ដោយសារមិនមានលេខទូរសព្ទ័។
ចំណែកលោក ម៉ៅ ចាន់ធី អធិការស្រុកសន្ទុក បានប្រាប់បណ្តាញបព័ត៌មានអោយដឹងយ៉ាងខ្លីថា លោកបានទទួលព័ត៌មានរឿងល្បែងជល់មាន់ និងអាប៉ោងនៅតាមរយៈសារព័ត៌មានចុះផ្សាយហើយ លោកនិងអោយកម្លាំងចុះទៅមើល ហើយលោកក៏អរគុណដែរដែលបានផ្តល់ព័ត៌មានជូន។
ទោះយ៉ាងណាក៏ដោយ ពលរដ្ឋក្នុងឃុំបឹងល្វានៅតែទទូចស្មើសុំលោក ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មេត្តាមានចំណាត់ការប.ង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផងទាន អង្គភាពយើងខ្ញុំផ្សព្វផ្សាយនេះទៅតាមវីជ្ជាជីវៈ គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។
អង្គភាពសារព័ត៌មានយើងរងចាំធ្វើការបកស្រាយ បំភ្លឺពីសារម៉ីខ្លួនពាក់ព័ន្ធគ្រប់ពេលវេលា នៅរៀងរាល់ម៉ោងធ្វើការជុំវិញបញ្ហាចុះផ្សាយខាងលើនេះ សូមទាក់ទង យើងខ្ញុំ រៀងរាល់ម៉ោងធ្វើការ ស្តីពីច្បាប់របបនៃសារព័ត៌មានកម្ពុជាគឺឲ្យមានភាពសុក្រឹត្យនិងយុត្តិធម៌តែប៉ុណ្ណោះ ៕