រាជធានីភ្នំពេញ ៖ ក្នុងវេទិកាពិភាក្សាលើប្រធានបទ «អាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្នាក់ការក្រសួង ក្រោមការសម្របសម្រួលដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា ក្រសួងនឹងធ្វើការពង្រីកវិសាលភាព ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ឱ្យបានត្រឹមឆ្នាំ២០២៣០។ វិស័យទឹកគឺជាអាទិភាពការងាររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងអាណត្តិនៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា។
លោក រដ្ឋមន្ត្រី បានបន្ថែមឱ្យដឹងថា ជាយុទ្ធសាស្ត្ររបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺមានបេសកកម្មអភិវឌ្ឍវិស័យឧស្សាហកម្ម និងសហគ្រាសធុនមីក្រូតូច និងមធ្យម (MSME) លើកកម្ពស់សហគ្រិនភាព និងធានាការផ្គត់ផ្គង់ទឹកស្អាត ប្រកបដោយនិរន្តរភាពនៅកម្ពុជា។
លោកបានបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រសួងក្រៅពីបានផ្តោតទៅលើកិច្ចការងារអាទិភាពនានានោះ ក្រសួងបាន និងកំពង់គិតគូយ៉ាងសំខាន់ផងដែរទៅលើទឹកស្អាត (ទឹកម៉ាស៊ីន) ទីប្រជុំជន ដែលផ្តល់ប្រយោជន៍យ៉ាងពិសេស ទៅលើការរៀបចំផ្នែកសេដ្ឋកិច្ច គោលនយោបាយ ការរៀបចំជាយុទ្ធសាស្ត្រ ការដឹកនាំ ការសម្របសម្រួលជាដើម៕