សុខសប្បាយជាទេ បងប្អូនជនរួមជាតិ ?
ក្នុងស្ថានភាពដែលពិភពលោកមិនទាន់រកថ្នាំព្យាបាលជំងឺខូវីដ១៩បាន វានៅតែជាបញ្ហាសម្រាប់ពិភពលោកទាំងមូលបួករួមទាំងកម្ពុជាយើង ។ បើសិនទោះបីជាអត្រាជំងឺខូវីដ១៩នៅកម្ពុជាមានកម្រឹតទាបឬមិនមានក៏ដោយមិនធ្ងន់ធ្ងរដូចប្រទេសដ៏ទៃ ក៏យើងមិនអាចធ្វេសប្រហែសបានទ្បើយ លុះត្រាតែអង្គការសុខភាពលើពិភពលោកប្រកាសថារកថ្នាំព្យាបាលបាន១០០% ។
ដូច្នេះ សូមបងប្អូនបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពការពារពីជំងឺខូវីដ១៩ ជាពិសេសសូមចូលអនុវត្តឲ្យបានខ្ជាប់ខ្ជួនរាល់វិធានការអប់រំផ្សព្វផ្សាយណែនាំនានារបស់ក្រសួងសុខាភិបាលពីវិធីការពារខ្លួនពីជំងឺខូវីដ១៩។
សុខភាពជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតគ្រួសារ មានសុខភាពល្អទើបអាចប្រកបការងាររកស៊ីទទួលទានបង្កើតសុភមង្គលបាន ដូច្នេះថែរក្សាសុខភាពទាំងអស់គ្នាកុំឲ្យឆ្លងជំងឺខូវីដ១៩ឲ្យសោះ។