ខេត្តបាត់ដំបង ៖ យោងតាមផេកអាជ្ញាធរមីនបានឲ្យដឹងថា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤ មានឧប្បត្តិហេតុផ្ទុះមីន (មីន ៦៩) នៅភូមិភ្នំរៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បានបណ្តាលឱ្យប្រជាពលរដ្ឋឈ្មោះ ស៊ឹម សុភាព ភេទប្រុស អាយុ៥៥ឆ្នាំ រងរបួសជើងទាំង២ និងរបួសដៃ។
ហេតុការណ៍នោះបានកើតឡើងនៅពេលដែលជនរងគ្រោះកំពុងដើរទៅចម្ការដើម្បីគាស់ល្មៀត យកទៅលក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅពេទ្យបាត់ដំបងដោយរថយន្តយោធា។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕