ដីព្រៃ​រា​ប់រ​យ​​ហិ​ច​តា​ ​នៅ​ស្រុ​ក​​សំឡូ​​ត កំ​ពុ​ង​ត្រូ​​វ​បាន ឈ្មួ​​ញ​ប្រើ​គ្រឿ​ង​ចក្រ​​ច្រើ​ន​គ្រឿ​ង​ ឈូស​ឆា​​យ​ធ្វើ​ក​ម្ម​សិ​ទ្ធ​

​​ខេត្តបា​ត់​ដំ​​ប​ង ៖​ សុ​ខ​​ៗ​ដី​ព្រៃ​ចំ​នុ​ច​ភ្នំ​ត្រី​រ៉​ស​ជិ​ត​​ស្ទឹ​ង​គ្រ​ញូ​ង​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ភូ​មិ​ស្វា​យ​ជ្រុំ​និ​ងភូ​មិ​អូ​រជាំ​ ឃុំ​កំ​ព​ង់​ល្ពៅ​ ស្រុ​​ក​សំ​ឡូត ខេ​ត្ត​​បា​​ត់​ដំ​ប​ង ត្រុ​វ​បា​ន​ក្រុ​​ម​ហ៊ុ​ន​ ម៉េ​​​ង​​​ ​​​ហុ​​​​ក​ ​​​​​ដុ​ត​ព្រៃ​ ​​​​ប្រើ​គ្រឿ​ង​ច​ក្រ​​ប្រ​ភេ​ទ​អា​បុ​ល​និ​ង​ត្រា​​ក់​ទ័​​រ​ជា​ច្រើ​ន​គ្រឿ​ង​ឈូ​សឆា​​យ​យ៉ា​ង​រំ​ព​ង​ព្រៃ​រ​ហូ​ត​ចូ​ល​ដី​វ​ត្ត​ស្ទឹ​​ង​គ្រ​ញូ​ង ​ប​ង្ក​អោ​យ​ព្រះ​ស​ង្ឃ​គ​ណៈ​ក​ម្មា​វ​ត្ត​​ពុ​ទ្ធ​ប​រិ​ស័​ទ​នៅ​មិ​ន​សុ​ខ​។​
​​     តាមប្រជាពលរដ្ខរស់នៅតាមមាត់ស្ទឹងគ្រញូងជុំវិញទីតាំងដែលគេកំពុងឈុសឆាយព្រៃបាននិយាយអោយដឹងកាលពីថ្ងៃទី2គុម្ភៈ2024ថាប្រហែលជាមួយខែហើយនៅ​ឆ្នាំ​2​០24នេះមិនដឹងជាអ្នកមានលុយមានអំណាចមកពីណាទេបានធ្វើសកម្មភាពឈុសឆាយដីព្រៃរបស់បរិស្ថានដែលគេហាមឃាត់កន្លងមក។តែគ្រាន់តែនិយាយតៗគ្នាថាចិនទិញ។ដោយឡែកបើតាមយុវជនខ្វាល់គោរម្នាក់ដែលតែងតែខ្វាល់គោរតាំងពីតូចនៅចំនុចព្រៃក្រោយវត្តនិងចំនុចភ្នំត្រីរ៉សក៍បានអោយដឹងដែលថារូបគេក៍មិនស្គាល់ថាជាអ្នកណាទេដែលឈុសឆាយដីព្រៃដែលរូបគេតែខ្វាល់គោរអោយស៊ីស្មៅតាំងពីតូចៗហើយការឈុសឆាយដោយគ្រឿងចក្រនេះប្រហែល5ថ្ងៃហើយឥឡូវយុវជនរូបនេះលែងអោយគោរទៅតំបន់នោះទៀតហើយ។ព្រោះពេលយកគោរទៅចង់គេស្រាយខ្សែរគោរនិងហាមមិនអោយចូល។
ចំណែកព្រះសង្ឃក៍ដូចជាអាចារ្យយាយជីនៅនឹងវត្តស្ទឹងគ្រូញូងក៍មានសង្ឃដីកានិងប្រាប់អោយអ្នកយកព័ត៍មានយើងដឹងដែលថាប៉ុន្មានថ្ងៃមកនេះមានសកម្មភាពឈុសឆាយដីព្រៃចំនុចខាងលើហើយនឹងមានការបោះបង្គោលបេតុងព័ន្ធព្រៃចូលដីវត្តក្នុងនោះតាមលោកចុះពិនិត្យជាក់ស្តែងគឺឈុសដីព្រៃចូលដីព្រៃរបស់របស់វត្តជាងមួយហិចតាដែលខេត្តប្រគល់អោយដល់ភ្នំមានចំនួនសរុប1099960ម៉ែក្រក្រឡា។ពេលដែលលោកទៅសួរនាំខាងអ្នកឈុសឆាយគេថាគេមិនដឹងទេមេគេអោយឈុសបើចូលដីវត្តអោយទៅប្តឹងឃុំ។ជាមួយនឹងការឈុសដីព្រៃចូលដីវត្តនេះដែលបើមិនមានការដោះស្រាយទេពុទ្ធបរិស័ទនិងគាំទ្រលោកនាំគ្នាយកកាំបិតពូថៅទៅទីតាំងនោះជាមិនខាន់។
ដោយឡែកបើតាមលោកប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានអោយដឹងថាដីទីនោះជាដីសប្បទានសង្គមកិច្ចមានចំនួន1021ហិចតាដែលដកពីប្រជាពលរដ្ឋតែអាចអោយពលរដ្ឋគាត់អាស្រ័យផលបាន តែការឈុសឆាយអាញ្ញេអាញ៉ៃអីមិនបានទេហើយលោកបានៈោយមន្រ្តីរបស់លោកនឹងស្រុកចុះរយះពេលពីរថ្ងៃមកហើយដើម្បីបូកសរុបធ្វើរបាយការណ៍ជូនរដ្ឋបាលខេត្ត។
បើតាមបុរសម្នាក់ឈ្មោះម៉េង ហុក ដែលអៈអាងថាជាថៅកែគ្រឿងចក្រនិងជាមេការមើលការខុសត្រូវលើការឈុសឆាយដីព្រៃខាងលើបានអោយដឹងថាលោកឈុសឆាយមិនប៉ះដីសង្គមកិច្ចទេគឺឈុសឆាយដីដែលបានទិញពីពលរដ្ឋជាងបីរយគ្រួសារ។កន្លែងណាដែលមិនបានទិញគឺស៊ីឈ្នួលឈុសអោយពលរដ្ឋ។បើនិយាយរឿងច្បាប់អោយទៅសួរឃុំស្រុក និងមួយទៀតបើលោកចោទថាឈុសចូលដីវត្តក៍អោយលោកទៅប្តឹងឃុំទៅឃុំនឹងហៅលោកទៅហើយ។
ជុំវិញការឈុសឆាយមានច្បាប់ឬមិនមានច្បាប់ឈុសដីព្រៃយ៉ាងណានោះអ្នកព័ត៍មានយើងបានសុំការបំភ្លឺពីលោកអភិបាលស្រុកសំឡូតតាមរយះលេខទូរស័ព្ទលោកជាច្រើនដងកាលពីថ្ងៃទី2គុម្ភៈតែលោកមិនលើកនិងឆាតសួរតាមទេឡេក្រាមលោកចូលមើលហើយមិនតបដែរ។
ពលរដ្ឋសង្ឃឹមថាអាជ្ញាធរមន្ទីរជំនាញនឹងចុះពិនិត្យមើលអោយបានច្បាស់ជាស់វាងការបាត់បង់ដីរដ្ឋជាពិសេសដីព្រៃភ្នំធម្មជាតិដែលបំរើអោយប្រយផជន៍រួម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *