ជន​ខិ​ល​ខូ​ច​ ​នៅ​តែ​ប្រ​ព្រឹ​ត្ត លួ​ច​​ទ​ន្ទ្រា​ន​ដី​រដ្ឋ​ ធ្វើ​ស្រែ​ប្រាំ​ង​ ​​នៅ​តំ​បន់​​៣​ ​ដែ​ល​ជា​តំ​ប​ន់​ហា​ម​ឃា​ត់​ ​ក្នុ​​ងស្រុ​​កកំ​​ព​ង់​ស្វាយ​​

ខេត្តកំ​ព​ង់ធំ​ ៖ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​​កុម្ភៈ​​ ​ឆ្នាំ​២​០​២​៤ ​លោ​​ក​ ​សៅ​ ​វ​ណ្ណ​សិ​​រី​វុ​ធ ​នា​យ​ស​ង្កា​ត់​រ​ដ្ឋ​បា​ល​ជ​ល​ផ​ល​កំ​ព​ង់​ស្វា​យ​លើ​ ​ចូល​រួ​ម​ស​ហ​កា​រ​ជា​មួ​យ​​កំលាំ​ង​គ​​ណៈ​ប​ញ្ជា​កា​ឯ​ក​ភា​ព​រ​ដ្ឋ​បា​ល​ស្រុ​កកំ​ព​​ង់​ស្វា​យ​ ​ដឹ​ក​នាំ​ដោ​យ​ លោ​ក​ ​ឡា​ង​ ​​សា​រូ​ ​អ​ភិ​បា​ល​រ​ង​ស្រុ​ក​កំ​ព​ង់​ស្វា​យ​ ​ស​ម្រេ​ច​បា​ន​ល​ទ្ធ​ផ​ល​ធំ​ៗ​២​​ក​រ​ណី​ពីកា​រ​បង្ក្រាប់​ប​ទ​ល្មើ​ស​ជ​ល​ផ​ល​ ​​ដែ​ល​ប​ង​ប្អូ​ន​ប្រ​ជា​នេ​សា​ទ ​នៅ​តែ​នេ​សា​ទ​ជា​ល​ក្ខ​ណៈ​​ទ្រ​ង់​ទ្រា​យ​ធំ​។​

​ក្រុ​មកម្លាំងជំនាញចម្រុះបានចុះទប់ស្កាត់ និងបង្ក្រាបពីការពង្រីកផ្ទៃដីកសិកម្ម ឬប្រើប្រាស់ក្នុងបំណងផ្សេងៗក្រៅពីកិច្ចអភិវឌ្ឍន៍វិស័យជលផល នៅក្នុងតំបន់ព្រៃលិចទឹកដែលត្រូវការពារនៅក្នុងតំបន់៣(ក្រៅតំបន់កាត់ឆ្វៀល)។ ជាលទ្ធផលបានប្រទះឃើញទីតាំងដីព្រៃលិចទឹកដែលប្រជាពលរដ្ឋបានលួចជាន់ព្រៃព្រោះស្រូវ ក្នុងអំឡុង ពេល១ខែមកហើយ នៅចំណុចវាលស្រង៉ែ(ចំណុចឆ្កែខាំស្វា) ស្ថិតនៅក្នុងភូមិសាស្រ្តភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

មន្រ្តីជលផលបានធ្វើការវាស់វែង កំណត់លេខនិយាមកា តំឡើងផែនទី ឃើញថាផ្ទៃដីបានជាន់ព្រៃព្រោះស្រូវរួចមានទំហំ១០០ហិកតា លោក សៅវណ្ណសិរីវុធ បានកសាងសំណុំរឿងបទល្មើសជលផលតាមនីតិវិធី និងស្នើសុំដីការដកហូតទុកជាសម្បត្តិរដ្ឋវិញ។

ចំណែកឯសង្កាត់រដ្ឋបាលជលផលសន្ទុក
វិញបានជួបមធ្យោបាយសំរាប់រួមដំណើរមាន ឆក់ត្រីនិងឧបករណ៍ឆក់ត្រីរួមមាន ទូក១គ្រឿង ដុំឆក់ត្រី១គ្រឿងពីសហគមន៍នេសាទបឹងបបែល ស្រុកសន្ទុក។

មន្ត្រីជលផលគ្រប់ផ្នែកសង្កាត់ នៅតែបន្តបង្ក្រាបបទល្មើសនេសាទ និងការទន្ទ្រានយកដីព្រៃលិចទឹកធ្វើកសិកម្មក្រៅតំបន់កាត់ឆ្វៀលល ដើម្បីការពារធនធានជលផលឱ្យនៅគង់វង្សយូរអង្វែង មាននិរន្តរភាព សំបូរត្រីឡើងវិញ និងពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល ព្រមទាំងបានអំពាវនាវដល់បងប្អូនប្រជានេសាទឱ្យបញ្ឈប់ជាបន្ទាន់ ការធ្វើនេសាទដោយប្រើឧបករណ៍ខុសច្បាប់ឬការទន្ទ្រានយកដីព្រៃលិចទឹកតំបន់៣ ព្រោះអំពើទាំងនេះបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ធ្វើឱ្យមហន្តរាយដល់ធនធានជលផលទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *