រ​ដ្ឋ​​ម​ន្ត្រី ​​ក្រ​​​សួ​​ង​​​សា​​​ធា​​​រ​​ណ​​​កា​រ​​​ ​​និ​​​ង​​​ដឹ​​​ក​​ជ​ញ្ជូ​​ន​ ​បានឃា​ត់​ រ​ថ​យ​ន្ត​ដឹក​លើ​ស​ទ​ម្ងន់​ ក​ម្រិ​ត​កំណ​ត់ ចំ​នួន​ ​៣​២គ្រឿ​ង​ ​តា​មប​ណ្ដោ​យ​ ផ្លូ​វ​ជា​តិ​លេ​ខ៦​០​ ​ក្នុងខេ​ត្ត​កំ​ពង់​ចា​ម​

ខេត្ត​កំព​ង់​ចាម​ ៖ ​នៅ​ថ្ងៃទី​១​៦​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២០​២​០​ ឯ​ក​ឧ​ត្ដ​ម​ ស៊ុ​ន​ ​ចា​ន់​ថុ​ល​ ទេ​ស​រ​ដ្ឋ​ម​ន្ត្រី​ ​រ​ដ្ឋ​មន្ត្រី​ក្រ​សួ​ង​សា​ធា​រ​ណ​ការ​ ​និ​ង​ដឹ​ក​ជញ្ជូ​ន​ ​បាន​ដឹ​ក​នាំ​ក្រុម​កា​រ​ងា​រត្រួ​ត​ពិ​និត្យ​ ​និ​ង​ទ​ប់​ស្កាត់​យា​ន​យ​ន្ត​ដឹ​ក​ជញ្ជូ​ន​លើ​ស​ទ​ម្ង​ន់ក​ម្រិ​ត​កំ​ណត់​ក្នុ​ង​ភូមិ​សា​ស្ត្រ​ភូ​មិ​រំដួ​ល​ ​ឃុំ​គ​រ​ ស្រុ​ក​ព្រៃ​ឈ​រ ​ខេ​ត្ត​កំ​ព​ង់​ចាម​ ​ដោ​យ​មា​ន​កា​រ​ចូ​ល​រួ​មពី​ម​ន្ត្រី​ជា​ន់​ខ្ពស់​ក្រ​សួ​ង​ ​ក្រុម​កា​រ​ងា​រជ​ញ្ជី​ង​ច​ល័​ត​ និ​ង​អា​ជ្ញា​ធ​រដែ​ន​ដី​ពា​ក់​ព័ន្ធ​ផ​ង​ដែ​រ។​

ក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារបានត្រួតពិនិត្យរថយន្តដឹកស្រូវ ដំឡូង ចំណីសត្វ ស្វាយ និងជ័រកៅស៊ូ ចំនួន៣២គ្រឿង ដោយបានរកឃើញរថយន្តចំនួន ២៩គ្រឿង ផ្ទុកលើសទម្ងន់កម្រិតកំណត់ ក្នុងនោះរថយន្តចំនួន ២៦គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់ពី ៥% ទៅ ២០% និងរថយន្តចំនួន ៣គ្រឿង ដឹកលើសទម្ងន់កម្រិតកំណត់លើសពី ២០%។

ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា៖ ក្នុងចំណោមរថយន្តដែលដឹកលើសទម្ងន់កម្រិតកំណត់ទាំង ២៩គ្រឿងនោះ រថយន្ត ២៦គ្រឿង ដែលដឹកលើសទម្ងន់កម្រិតកំណត់ចន្លោះពី ៥% ទៅ ២០% នឹងត្រូវរើឥវ៉ាន់ចេញ ហើយផាកពិន័យទៅតាមច្បាប់កំណត់។ ដោយឡែកចំពោះរថយន្ត ៣គ្រឿង ដែលដឹកលើសទម្ងន់លើសពី ២០% នឹងត្រូវបង់ពិន័យ និងឃាត់រថយន្តទុករយៈពេល ១ឆ្នាំ ដោយអនុលោមតាមមាត្រា ៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។

គួរ​បញ្ជា​ក់​ថា​៖ ​ក្រ​សួ​ង​សា​ធារ​ណ​កា​រ​ ​និង​ដឹ​ក​ជ​ញ្ជូន​បា​ន​ចេញ​សេ​ច​ក្តី​ជូន​ដំ​ណឹ​ង​លេ​ខ០​៤​៩​ ​ស​ជណ​.​ស​ក​.​គត​ល​ទ​ ​ស្តី​ពីកា​រ​ព​ង្រឹ​ងវិ​ធា​ន​កា​រ​យ៉ាង​តឹ​ង​រ៉ឹ​ងប​ន្ថែ​ម​ចំ​ពោះយា​ន​យ​ន្ត​ដឹក​ជ​ញ្ជូ​នធុ​ន​ធ្ង​ន់​ ​ដែល​បើ​ក​ប​រ​លើប​ណ្តា​ញ​ផ្លូ​វថ្ន​ល់​ដ​ល់​ម្ចា​ស់ក្រុ​ម​ហ៊ុ​ន​ដឹ​ក​ជញ្ជូ​ន​ ​ម្ចា​ស់រ​ថ​យ​ន្ត​ធុ​នធ្ង​ន់​ ​និ​ង​អ្ន​កបើ​ក​ប​រ​រ​ថ​យ​ន្ត​ធុន​ធ្ង​ន់​ទាំ​ង​អស់​ ​ដោ​យ​កា​ររឹ​ត​ប​ន្តឹ​ងនេះ​បា​ន​ចា​ប់​អ​នុ​វ​ត្តពី​ថ្ងៃ​ទី​១​៦​ ខែ​វិ​ច្ឆិ​កា ​ឆ្នាំ​២​០​២​០នេះ​ត​ទៅ​។
ឆ្លៀ​ត​ក្នុង​ឱ​កា​ស​នោះ ​ឯ​ក​ឧ​ត្ដ​មទេ​ស​រ​ដ្ឋ​ម​ន្ត្រី ​បា​ន​ព​ន្យ​ល់​ណែ​នាំ​ដល់​ម្ចា​ស់​រ​ថ​យ​ន្តអំ​ពី​ច្បា​ប់នៃ​កា​រ​ដឹ​ក​ជ​ញ្ជូន​លើ​ស​ទម្ង​ន់​ក​ម្រិ​តកំ​ណ​ត់​ ​(​ច្បាប់​ស្ដី​ពី​ផ្លូ​វថ្ន​ល់​)​ ​និ​ងសំ​ណូ​ម​ព​រ​ទៅ​ក្រុ​មហ៊ុ​ន​ផ្គ​ត់​ផ្គ​ង់​ ស​ហ​គ្រា​ស​និ​ងម្ចា​ស់​រ​ថ​យ​ន្ត​ដឹ​ក​ជញ្ជូ​ន​ទាំ​ង​អ​ស់​ចូល​រួ​ម​ស​ហ​កា​រអ​នុ​វ​ត្ត​ច្បា​ប់​នេះឱ្យ​បា​ន​ម៉ឺ​ងម៉ា​ត់​បំ​ផុត​ ​ដើ​ម្បី​ចៀ​ស​វាង​ម​ហ​ន្ត​រាយ​ដ​ល់​ផ្លូ​វជា​តិ​ ​(ឆា​ប់​ខូ​ច​មុន​អា​យុ​កា​ល)​ ​និ​ង​កាត់​ប​ន្ថ​យ​គ្រោះ​ថ្នាក់​ច​រា​ច​រណ៍​ផ​ង​ដែ​រ៕​​

You might like

Leave a Reply

Your email address will not be published. Required fields are marked *