អាជ្ញាធរ​​​ ​កំ​​ពុ​​ង​​ខិ​ត​ខំ​ស្រា​វ​ជ្រា​វ​​​រក​ ​​ម្ចា​ស់​​​វ​ល្លិ​​​រ​មៀ​ត​ ​​ចំ​នួ​ន​ ​៤​ ​តោ​ន​ ​ដែ​ល​​​​ប​ម្រុ​ង​​ដឹ​ក​​​ទៅ​​​ល​ក់ ​​នៅ​​​​ប្រទេ​​ស​​ឡា​​វ​​​

ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង ៖ នា​ពេ​ល​​​ថ្មី​ៗ​​​នេះ ​​​​ម​ន្ត្រី​​​នៃ​​ម​ន្ទី​​រ​​​ប​រិ​ស្ថា​ន​​​ខេត្ត​ស្ទឹ​ង​ត្រែ​ង​ ​បា​​ន​​ប្រ​​ទះ​ឃើ​ញ​​​វ​ល្លិ​​​រ​មៀ​ត​​​ប្រ​មា​ណ​ ​៤​​​តោ​​ន ​ដែ​ល​​​គេ​​​យ​ក​ទៅ​​​​ទុ​ក​​​ក្នុ​ង​​​បរិ​​វេ​ណ​​​នៃ​​​ឧ​ទ្យា​ន​​​ជា​តិ​​​វ៉ើ​​​ន​​​​សៃ​​​-​​​សៀ​ម​​ប៉ា​ង​ ​​ហើ​យ​​​រ​ហូ​ត​ម​ក​​​ដ​ល់​ពេ​ល​នេះ​ ​នៅ​​​មិ​ន​​ទា​ន់​​​រ​ក​​​ម្ចា​ស់​​​ឃើ​ញ​​​​នៅ​​​ទ្បើ​​​យ​​​។​ ​យ៉ា​ង​ណា​ក៏​ដោ​យ​​​ម​ន្ត្រី​​​បា​ន​​​និ​ង​​​កំ​ពុ​ង​តែ​ប​ន្ត​​​ស្រា​វ​ជ្រា​វ​​​រ​ក​​​ម្ចា​ស់​​​​វ​ល្លិ​​​រ​មៀ​ត​​​ខុ​ស​ច្បា​ប់​​​នេះ​ ​ដែ​ល​​​ឈ្មួ​ញ​​​ប​ម្រុ​ង​​​នាំ​​ចេញ​​​​ទៅ​​ប្រ​​ទេ​ស​​​ទ្បា​​​វ​​​។​​​

​គួររម្លឹកថា កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​ចុះ​ល្បាត​ដើម្បី​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​គ្រប់​ប្រភេទ ក្នុង​ឧទ្យាន​ជាតិ​វ៉ើ​ន​សៃ​-​សៀម​ប៉ាង ហើយ​ក៏បាន​ប្រទះឃើញ​គំនរ​វល្លិ​រមៀត​ចំនួន​៦៥​ការុង ស្ថិតក្នុង​ភូមិ​សា​ម៉​ឃុំ​សេកុង ស្រុក​សៀម​ប៉ាង​។​

យោងតាម​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​២២ ខែកុម្ភៈ ឆ្នាំ​២០២៤ មន្ត្រី​អនុវត្តន៍​ច្បាប់​បាន​ប្រមូលយក​វល្លិ​រមៀត ចំនួន​៦៥​ការុង​ស្មើនឹង ៤០០០ គីឡូក្រាម ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​លាក់ទុក​ក្នុងព្រៃ​បម្រុង​ដឹកជញ្ជូន​យកទៅលក់​បន្តទៅ​ប្រទេស​ឡាវ​។ ក្រុមការងារ​បាន​ប្រមូល​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ឧទ្យាន​ជាតិ​វីរ​ជ័យ​-​ស្រុក​សៀម​ប៉ាង (​វល្លិ​រមៀត​) ទាំងអស់នោះ មាន​ប្រភព​ចេញពី​ឧទ្យាន​ជាតិ​វ៉ើ​ន​សៃ​-​សៀម​ប៉ាង​។​

ក្រសួងបរិស្ថាន​បានឱ្យដឹងថា ការកែច្នៃ​វល្លិ​រមៀត​គឺជា​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ត្រង់​មាត្រា​៦១ ដែល​ត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស ធនធានធម្មជាតិ​ថ្នាក់​ទី​៣ និង​ច្បាប់​ស្តីពី​ព្រៃឈើ​ត្រង់​មាត្រា​៩៧ ដែល​ត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស​ព្រៃឈើ ថ្នាក់​ទី​១​ផងដែរ​។​

ពាក់​ព​ន្ធ័​ករណីនេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​លោក​ ស្រេង ជា​ហេង ​បាន​ថ្លែងប្រាប់​សារពត៌មាន​ក្នុងស្រុក​​ថា មន្ទីរ​បរិស្ថាន​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ស្រាវជ្រាវ​រក​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​វល្លិ​រមៀត​នេះ​។​លោក​ថា មន្ទីរ​ក៏បាន​កសាង​សំណុំ​រឿងនេះ និង​ករណី​បទល្មើស​ធនធានធម្មជាតិ​ផ្សេងៗ​ទៀត​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​នា​ថ្ងៃទី​២៧ ខែកុម្ភៈ​ឆ្នាំ​២០២៤​ផងដែរ​។

លោក​បន្តថា រហូតមកដល់​ថ្ងៃទី​២៨ ខែកុម្ភៈ​ការស្រាវជ្រាវ​នៅ​មិនទាន់​ទទួលបាន​តម្រុយ​ណាមួយ​ទាក់ទង​នឹង​អ្នកទទួលខុសត្រូវ​លើ​វល្លិ​រមៀត​នោះ​នៅឡើយ​ទេ​។ ប៉ុន្តែ​បច្ចុប្បន្ននេះ​ក៏មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មួយចំនួន​បាន​រក​វល្លិ​រមៀត​លក់ ដែល​ក្នុង​១​គីឡូក្រាម​តម្លៃ​ប្រមាណ​ជា​ពី​៤០០ ទៅ​៥០០​រៀល​ប៉ុណ្ណោះ​។​

គួរ​រម្លឹក​ដែរ​ថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ក៏បាន​ធ្វើការ​បង្ក្រាប​ករ​ណី​ដឹកជញ្ជូន​វល្លិ​រមៀត​ខុសច្បាប់​ចំនួន ៨០​ការុង ប្រហែល​ស្មើនឹង ៤ តោន​ផងដែរ​នៅក្នុង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្នុងនោះ​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បុរស​ចំនួន ២ នាក់ និង​រថយន្ត​ចំនួន​២​គ្រឿង​៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *