ទីក្រុ​ង​ស្អា​ត​ ​ត្រូ​វ​ផ្ដើ​ម​ចេ​ញ​ពី យើ​ង​ទាំ​ង​អ​ស់​​គ្នា​

ខេត្តកំពង់ធំ ÷ ឯកឧត្តម ​ជា ​វ៉ាន់​ចាន់​ ​អ​ភិបា​ល​រ​ង​ ​ខេ​ត្ត​កំ​ពង់​ធំ​បា​នលើ​​កឡើ​​ងថា ​ទី​ក្រុ​ង​ស្អា​ត​ត្រូ​វ​ផ្ដើ​ម​ចេ​ញ​ពី​យើ​ង​ទាំ​ង​​អ​​ស់​គ្នា​។​ ​ឯ​ក​ឧ​ត្ត​ម​បា​ន​ថ្លៃ​ង​ដូ​ច​នេះ​នៅ​ក្នុ​ង​កម្ម​​វិ​ធី​ប​ញ្ជ្រា​ប​ការ​យ​ល់​ដឹ​ង​ ​និ​ង​កា​រស​​ម្អាត​ទី​ក្រុ​ង​ដើ​ម្បី​ចូ​ល​រួ​ម​​អ​ប​អ​រ​សាទ​រ​ទិ​វា​ជា​​តិ​ទី​ក្រុ​ង​ស្អា​ត​លើ​ក​ទី​ ​១​២​ ​ឆ្នាំ​​ ​២​០​២​៤ ​ក្រោ​ម​ប្រ​ធា​ន​ប​ទ​​ ​”​ ​ទី​ក្រុ​ង​ស្អា​ត​ដើ​ម្បី​ទេ​ស​ច​រ​ណ៍​”​​។

ឯកឧត្តមមានប្រសាសន៍ថាក្រុងស្ទឹងសែនរបស់យើងទទួលបានចំណាត់ថ្នាក់រំដួល២ទង ដែលជាក្រុងមួយទទួលបានការកោតសរសើរជាទីក្រុងស្អាតនិងមានបរិស្ថានល្អ ក៏ប៉ុន្តែទីក្រុងដែលស្អាតល្អជាងនេះគឺជាចំណាត់ថ្នាក់រំដួល៣ទងដែលយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងដើម្បីប្រែក្លាយទៅជាក្រុងគំរូ។

យើងមានទីលានចាក់សំរាមនៅភូមិត្រពាំងឬស្សីឃុំត្រពាំងឬស្សីដែលជាកន្លែងទុកដាក់សំរាមលក្ខណៈស្តង់ដាដូចនេះរាល់សម្រាមទាំងអស់ត្រូវយកទៅរក្សាទុកនៅទីលាននោះដែលមានផ្ទៃដីជាង ២០ហិចតា ហើយទីកន្លែងចោលសំរាមដទៃទៀតត្រូវបានហាមឃាត់។

ក្រុងស្ទឹងសែនយើងទទួលបានហិរញ្ញប្បទានពី ADB ១០លានដុល្លារក្នុងការអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ទោះបីជាវាមិនទាន់បានគ្រប់ជ្រុងជ្រោយក៏ដោយក៏ប្រព័ន្ធនេះបានជួយដល់ការរលំហូរទឹកកខ្វក់ចេញពីក្រុងបានមួយភាគធំផងដែរ។

ពីមុនយើងមើលផ្លវ យើងមើលភ្លើង ឥឡូវនេះយើងមើលទៅលើសំរាមដែលជាបញ្ហាចាំបាច់បំផុតដែលទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធ ភូមិឃុំមានវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការថែរក្សានិងទុកដាក់សំរាមប្រកបដោយសុវត្ថិភាព ពិសេសគឺនៅតាមសាលារៀនដែលតម្រូវឲ្យទីកន្លែងសិក្សានោះត្រូវតែស្អាតជាប្រចាំនេះត្រូវតែទាមទារវិធានការច្បាស់លាស់ពីរគណៈគ្រប់គ្រងសាលា និងការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្ស។

ឯកឧត្តមបានសង្កត់ធ្ងន់ថាមានតែការចូលរួមទាំងអស់គ្នាទេទើបធ្វើឲ្យក្រុងស្ទឹងសែនរបស់យើងខ្លាយទៅជាទីក្រុងស្អាតទទួលបានចំណាត់ថ្នាក់ល្អព្រមទាំងទទួលបានការវាយតម្លៃខ្ពស់នឹងក្លាយទៅជាក្រុងគំរូទៀតផង។

នៅចុងបញ្ចប់នៃកម្មវិធីនេះឯកឧត្តមសំណូមពរហើយមន្ទីរស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវតែចូលរួមសំអាតទីក្រុងទីក្រុងទៅតាមមុខព្រួញដែលរដ្ឋបាលក្រុងបានដាក់ផែនការជូន ហើយត្រូវនិយាយថាទីក្រុងនិងភាពស្អាត។

You might like

Leave a Reply

Your email address will not be published. Required fields are marked *