ខេត្តសៀមរាប ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់នៃស្នងការនគរបាលខេត្តសៀមរាប បានឃាត់ខ្លួន ឧកញ៉ា ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើដ៏ ឯ.ក»និងបក្ខពួកចំនួន២នាក់ទៀត ករណីបោកប្រាស់លុយប្រជាពលរដ្ឋរាប់លានដុល្លារ។
បើតាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា ការចាប់ខ្លួន ឧកញ៉ា ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើដ៏ ឯ ក » និងបក្ខពួក អាចពាក់ព័ន្ធឆបោកលុយប្រជាពលរដ្ឋ រឿងដីធ្លី-ផ្ទះ និងការវិនិយោគក្នុងទំហំទឹកប្រាក់រាប់សិបលានដុល្លារ ដែលមានទីតាំងស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប៕