ខេត្តកំពង់ស្ពឺ ៖ប្រតិបត្តិការក្នុងការពង្រឹងគ្រប់គ្រងធនធានធម្មជាតិនៅខេត្តកំពង់ស្ពឺបានធ្វើឡើងដូចភ្លៀងរលឹម។ ដោយអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងតាមការចង្អុលបង្ហាញរបស់ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្រុមឧទ្យានុរក្សនៅឧទ្យានជាតិជួរភ្នំក្រវ៉ាញ បានចុះបង្ក្រាបទីតាំងសន្និធិឈើដែលពួកឈ្មួញរកស៊ិឈើខុសច្បាប់ប្រមូលឈើលាក់ទុកជាបន្តបន្ទាប់។
ជាក់ស្ដែង នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ លោក ឡុង ស៊ី ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន០៣នាក់ សហការជាមួយមន្រ្តីឧទ្យានុរក្សដែនជំរកសត្វព្រៃភ្នំឱរ៉ាល់ចំនួន០២នាក់ បានចុះបង្ក្រាបទីតាំងសនិ្នធិឈើចំនួន០២ទីតាំង៖
ទីតាំងទី១ នៅចំណុចរមាំងស ត្រង់និយាមការ(០៣៧៥៧៧៤-១២៨៨៦០២) ស្ថិតក្នុងភូមិសាស្រ្តភូមិរមាំងស ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្រ្កាបបានសន្ធិធិឈើជ្រុងប្រភេទលេខ១ (ត្រសេក)ចំនួន០៦កំណាត់ស្មើនិង១,៤២ ម៉ែត្រត្រីគុណ ។
ទីតាំងទី២ នៅចំណុចរមាំងស ត្រង់និយាមការ(០៣៧៥៩៨៦-១២៨៨៣៩៧) ស្ថិតក្នុងភូមិសាស្រ្តភូមិរមាំងស ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្រ្កាបបានសន្ធិធិឈើអារជ្រុងប្រភេទប្រណិត(ដើមតាត្រាវ) ចំនួន០៣កំណាត់ស្មើនិង០,៧៥ម៉ែត្រត្រីគុណ និងឈើអារជ្រុងប្រភេទលេខ០១(ត្រសេក) ចំនួន០៦កំណាត់ស្មើនិង ២,៨០ ម៉ែត្រត្រីគុណ ។
បច្ចុប្បន្នចំពោះវត្ថុតាងខាងលើ(ឈើអារជ្រុងសរុប ចំនួន១៥កំណាត់ស្មើនិង៤,៩៧ ម៉ែត្រត្រីគុណ បានប្រមូលយកមករក្សាទុកនៅស្នាក់ការរងរមាំងស ដើម្បីបន្តនិតិវិធីច្បាប់។
ដោយឡែកនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ លោក ឡុង ស៊ី ប្រធានការិយាល័យឧទ្យានជាតិជួរភ្នំក្រវាញ បានបន្តដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន០៣នាក់ បានចុះបង្ក្រាបទីតាំងសនិ្ធធិឈើចំនួន០២ទីតាំង៖
ទីតាំងទី១ នៅចំណុចអង្គេរ ត្រង់និយាមការ(០៣៧៨៧៩៥-១២៩១៥៥១) ស្ថិតក្នុងភូមិសាស្រ្តភូមិរមាំងស ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្រ្កាបបានសន្ធិធិឈើជ្រុងប្រភេទម្រេញ ចំនួន០១កំណាត់ស្មើនិង០.៥ម៉ែត្រត្រីគុណ ។
ទីតាំងទី០២ នៅចំណុចន្លិន ត្រង់និយាមការ(០៣៧៦៦៦២-១២៩០៥២១) ស្ថិតក្នុងភូមិសាស្រ្តភូមិរមាំងស ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្រ្កាបបានសន្ធិធិឈើអារជ្រុងប្រភេទម្រេញ ចំនួន០២កំណាត់ស្មើនិង០,៩៥ម៉ែត្រត្រីគុណ។
បច្ចុប្បន្នចំពោះវត្ថុតាងខាងលើ(ឈើអារជ្រុងសរុប ចំនួន០៣កំណាត់ស្មើនិង១,៤៥ម៉ែត្រត្រីគុណ បានប្រមូលយកមករក្សាទុកនៅស្នាក់ការរងរមាំងស ដើម្បីបន្តនិតិវិធីច្បាប់។