រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ នៅសណ្ធាគារភ្នំពេញ មានសន្និសីទសារព័ត៌មានស្តីពី “ជំនួយសង្គមសម្រាប់គ្រួសារមានបណ្ណសមធម៌”ដោយមានវាគ្មិនតំណាងមកពីក្រសួង ស្ថាប័នពាក់ពន្ធ័ចំនួន៣ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងផែនការ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ចូលរួមមកបកស្រាយ និងពន្យល់អ្វីដែលទាក់ទងនឹងជំនួយសង្គមនិងមូលនិធិជំនួយសង្គម និងការកំណត់បណ្ណក្រីក្រ ព្រមទាំងអត្ថប្រយោជន៏គ្រួសារមានបណ្ណសមធម៏ ដោយមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិចំនួន៦៨នាក់ មកពី៤៨អង្គភាព ចូលរួម និងរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)។
យោងតាមរបាយការណ៍ ក្រសួងជំនាញបានឲ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋក្នុងទូទាំងប្រទេសប្រមាណ៨០ម៉ឺនគ្រួសារ ប្រមាណ៣លាន៥សែននាក់ បានទទួលបណ្ណសមធម៌ ហើយរហូតមកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាជាតិប្រមាណ១,៣៣១លានដុល្លារអាម៉េរិក រ៉ាប់រងលើជំនួយសង្គម ចាប់តាំងជំងឺកូវីដ១៩បានផ្ទុះឡើងនាពាក់កណ្តាលឆ្នាំ២០២០មក ខណរាជរដ្ឋាភិបាលចំណាយថវិកាជាតិជាង ១.៣០០លានដុល្លាររ៉ាប់រងលើជំនួយសង្គម៕