ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ ក្រុមទី១ ដឹកនាំដោយលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល បានសហការជាមួយរដ្ឋបាលជលផល អធិការដ្ឋានខាងត្បួងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ធំ ខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ កម្លាំងសរុប ៣០នាក់ មធ្យោបាយបាឡា ០៦គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទជាក់ស្ដែង ហើយប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូស្បៃមុង និងរបាំងសាច់អួននៅចំណុចព្រំប្រទល់បីខេត្ត មានខេត្តកំពង់ឆ្នាំង កំពង់ធំ និងពោធិ៍សាត់ ក្រោយពីពិនិត្យជាក់ស្ដែងកម្លាំងសមត្ថកិច្ចយើងបានរុះរើ នឹងបំផ្លាញចោលនៅនឹងកន្លែង។
ក្រុមទី២ ផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង កំលាំង៥នាក់ ទូកបាឡាចំនួន១គ្រឿង បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រែកស្ទឹងសណ្តែក បឹងនគរទ្វីប ភូមិចំបក់ខ្ពស់ ឃុំស្វាយរុំពារ ស្រុកកំពង់លែង ក្នុងនោះក្រុមការងារបានឯកភាពគ្នារុះរើរបាំងស្បៃមុងបំផ្លាញចោលនៅហ្នឹងកន្លែង។
ក្រុមទី៣ ដឹកនាំដោយលោក លី ហុងស្រេង នាយរងខណ្ឌ សហការជាមួយសង្កាត់រដ្ឋបាលជលផលរលាប្អៀរ កំលាំង៥នាក់ បាឡាចំនួន១គ្រឿងបា នចុះប្រតិបត្តិការប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍ស្បៃមុងនៅចំណុចភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុក រលាប្អៀរ ក្នុងនោះក្រុមការងារបានឯកភាពគ្នារុះរើរបាំងស្បៃមុងបំផ្លាញចោលនៅនិងកន្លែង។
ក្រុមទី៤ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកុំពង់ឆ្នាំង សហការណ៍ជាមួយសហគមន៍នេសាទភូមិអន្លង់ត្រីសែនជ័យ ,សហគមន៍នេសាទភូមិព្រែកឆ្ដោរ ដឹកនាំដោយលោក ខៀវ សុផានរិទ្ទ នាយរងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ បានចុះប្រតិបត្តិការហើយប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលូស្បៃមុងនៅចំណុច បាញ់លះ ភូមិគៀនតាម៉ា ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ក្រោយពីពិនិត្យជាក់ស្ដែងសមត្ថកិច្ចយើងបានរុះរើ នឹងបំផ្លាញចោលនៅនឹងកន្លែង។
បើទោជាយ៉ាងណាក្ដី កម្លាំងខណ្ឌរដ្ឋបាលជលផលយើងនៅតែបន្តធ្វើការចុះបង្ក្រាបបទល្មើសនេសាទឲ្យដូចជាភ្លៀងរលឹម និងកាត់បន្ថយបទល្មើសនេសាទឱ្យមានការថយចុះជាបន្តបន្ទាប់ផងដែរ ដើម្បីចូលរួមទប់ស្កាត់និងការពារមច្ឆាជាតិអោយបានគង់វង្សទុកសំរាប់អោយក្មេងជំនាន់ក្រោយ៕