សម្តេចកិត្តិ​ព្រឹ​ទ្ធ​​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​​នី​ ​ហ៊ុ​ន​សែ​ន​ ​ផ្ញើ​សា​រ​លិ​ខិ​​ត​រំ​លែ​ក​ទុ​ក្ខ​ ​និ​ង​ស​ម្រេ​​ច​ផ្ត​ល់​ថ​វិ​កា​ ​​១០​​ម៉ឺ​ន​ដុ​ល្លា​រ​ ​ជូ​ន​​ដ​ល់​កា​ក​បា​ទ​ក្រ​ហ​ម​​វៀត​ណា​​ម​ ​​ក្នុ​ង​ប្រ​តិ​ប​ត្តិ​កា​រ​មនុ​ស្ស​​ធម៌ ជួ​​យ​ដ​ល់​អ្ន​ក​រ​ង​គ្រោះ​ ដោ​យ​ខ្យ​ល់​ព្យុះ​កំ​ណា​ច​​ ​ទី​ហ្វុ​ង​ ​យ៉ា​ហ្គី​

កាលពី​យ​​ប់ថ្ងៃ​​សុ​ក្រ​ ​ទី​១​៣​ ​ខែ​ក​ញ្ញា​ ​​ឆ្នាំ​២​០​២​៤ ​សម្តេ​ច​កិ​ត្តិ​ព្រឹ​​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​ន​កា​ក​បា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា ​បា​ន​ស​ម្រេ​ច​ផ្ត​​ល់​ថ​វិ​កា​ចំ​នួ​ន​ ​​១​០​០​.​០​០​០​ ​ដុ​​ល្លា​រ​ ​(​ដ​ប់​ម៉ឺ​ន​ដុ​​ល្លា​រ​អា​ម៉េ​រិ​ក​)​ ​ជួ​យ​ដ​ល់​កា​ក​បា​ទ​​ក្រហ​​ម​វៀ​ត​ណា​ម​ ​ក្នុ​ង​​ប្រ​តិ​ប​ត្តិ​កា​រ​ម​នុ​ស្ស​ធ​ម៌​ជួ​យ​ដ​​ល់​អ្ន​ក​រ​ង​គ្រោះ​ដោ​យ​ខ្យ​ល់​ព្យុះ​កំ​ណា​ច​ ​ទី​ហ្វុ​ង​ ​យ៉ា​ហ្គី​ ​ដែ​ល​បា​ន​វា​យ​ប្រ​ហា​រ​ភា​គ​ខា​ង​ជើ​ង​ប្រ​ទេ​​ស​វៀ​ត​ណា​ម​។​

សូមជម្រាបជូនថា ក្នុងឱកាសប្រកបដោយក្តីសង្វេគនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានផ្ញើលិខិតជូនលោកស្រី ប៊ុយ ធីហ័រ ប្រធានកាកបាទក្រហមវៀតណាម ដោយសម្តែងការសោកសៅ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះកាកបាទក្រហមវៀតណាម គ្រួសារជនរងគ្រោះ និងប្រជាជនវៀតណាមទាំងមូល ដែលកំពុងរងគ្រោះដោយសារខ្យល់ព្យុះកំណាចទីហ្វុង យ៉ាហ្គី។

ក្នុងសារលិខិតរបស់ សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា «វាពិតជាការសោកសៅបំផុត ដែលបានទទួលដំណឹងថា ខ្យល់ព្យុះកំណាច ទីហ្វុង យ៉ាហ្គី បានវាយប្រហារភាគខាងជើងនៃប្រទេសវៀតណាម បណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ក្នុងនោះមានមនុស្សស្លាប់ជាង ២០០នាក់ បាត់ខ្លួនប្រមាណ ១២៤នាក់ របួសជាង ៨០០នាក់ និងរងការខូចខាតផ្ទះសម្បែងចំនួន ១៣០,២៦៨ខ្នង និងផ្ទះដែលជន់លិច ចំនួន ៥៧,៨៥៧ខ្នង។ នៅក្នុងស្ថានភាពដ៏លំបាកនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកសមានទុក្ខដ៏ក្រៀមក្រំ និងរំលែកនូវទុក្ខលំបាកជាមួយកាកបាទក្រហមវៀតណាម និងប្រជាជនវៀតណាមទាំងមូល ជាពិសេសក្រុមគ្រួសារជនរងគ្រោះ និងអ្នកដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ពួកគេ។

ខ្ញុំសូមបួងសួងឱ្យឆាប់ស្ដារឡើងវិញយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ដែលរងគ្រោះ ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់កាកបាទក្រហមវៀតណាម សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម (IFRC) និងសមាគមជាតិជាបងប្អូន និងសូមជូនពរឱ្យប្រជាជនវៀតណាមទាំងអស់ មានសុខភាពល្អ។ប្រភពអាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *