ខេត្តកំពង់ធំ ÷ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៉ែន សាវេង នាយរងផ្នែករដ្ឋបាលជលផលផាត់សណ្តាយ ដឹកនាំសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សង្កាត់រដ្ឋបាលជលផលពាមបាង ចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ និងឃុំពាមបាង សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដឹកនាំដោយលោក ប៉ី វិចិត្រ នាយរងអធិការ បន្តចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុច បឹងក្បាលព្រោះ និងមុខផ្លូវហ្លួង ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។ បាឡតរហូតដល់ជ្រោយធំ ស្ថិតក្នុងភូមិបាឡត ឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។
កម្លាំងចម្រុះចុះបង្ក្រាប បទល្មើសនេសាទបឹងទន្លេសាបលទ្ធផលអនុវត្តបាន០៣ករណី រុះរើបំផ្លាញចោលឧបកណ៍នេសាទខុសច្បាប់នៅនិងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន៤របាំង ប្រវែង៤០០ម៉ែត្រ របាំងសាច់អួនក្រឡាញឹក ចំនួន០៩របាំង ប្រវែង២៧០០ម៉ែត្រ ឡុកចំនួន៣២គ្រឿង
លប/លូចំនួន៣២ មាត់ បង្គោលចំនួន១៩០០ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់២៧០គីឡូក្រាមចូលទន្លេចូលទន្លេវិញ។
សង្កាត់រដ្ឋបាលជលផលស្ទោង ចូលរួមជាមួយកម្លាំងទីបញ្ជាការស្រាលប្រចាំស្រុកស្ទោង ដឹកនាំកម្លាំងសហគមន៍ ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច: ត្រពាំងតាអោន ឃុំចំណាក្រោម ស្រុកស្ទោង លទ្ធផលអនុវត្តបាន០១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន របាំងស្បៃមុងចំនួន៦របាំង ប្រវែង៦០០ម៉ែត្រ ឡុកចំនួន៦គ្រឿង លូចំនួន១២មាត់ បង្គោលចំនួន១៥០ដើម ចាក់លែងត្រីទំងន់២០គីឡូក្រាម៕