រដ្ឋ​មន្ត្រី​ក្រ​​សួ​ង​ព័​ត៌​មា​ន​ ​ត្រូ​វ​បា​ន​ជ្រើ​ស​​តាំ​ង​ជា ​ប្រ​​​ធា​ន​កិ​ត្តិ​យ​ស ​ស​មា​គ​ម​អ​ភិ​រ​​ក្ស​ដំ​រី​ខ្មែ​រ​អៃ​រា​វ​ត្តា​ ​(​A​i​r​a​​v​a​t​a​)​ ​ដើ​ម្បី​ចូ​ល​រួ​ម​ក្នុ​ង កិ​ច្ច​កា​​រ​ងា​រ​ថែ​រក្សា​ ​និ​ង​អ​ភិ​រក្ស​ស​ត្វ​ដំរី​ ក្​​នុង​​ប្រ​ទេ​ស​ក​ម្ពុ​ជា​បា​ន​គ​ង់​​វ​ង្ស ​

រាជធានីភ្នំពេញ ៖ ឯ​ក​​ឧ​ត្ត​ម​ ​នេ​ត្រ​ ​ភ​ក្ត្រា​​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រសួ​​ង​ព័​ត៌​មា​ន​ ​ត្រូ​វ​បា​​ន​ជ្រើ​ស​តាំ​ង​ជា​ប្រ​ធា​ន​កិ​ត្តិ​យ​ស​ស​មា​គ​ម​អ​​ភិ​រ​ក្ស​ដំ​រី​ខ្មែ​រអៃ​​រា​វ​ត្តា​ ​(​​A​i​r​a​v​a​t​​a​)​ ​ដើ​ម្បី​ចូ​ល​រួ​​ម​ក្នុ​ង​កិ​ច្ច​កា​​រ​ងា​រ​ថែ​រ​ក្សា​ ​និ​ង​អ​ភិ​រ​ក្ស​ស​ត្វ​​ដំ​រី​ក្នុ​ង​ប្រ​ទេ​ស​ក​ម្ពុ​​ជា​បា​ន​គ​ង់​វ​ង្ស​​។​

ការជ្រើសតាំង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ត្រូវបានប្រកាសជាផ្លូវការនៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤ នាសណ្ឋាគារ Sun & Moon ភ្នំពេញ ក្នុងកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាលើកទី៦ ដើម្បីបន្តកិច្ចការងារអភិរក្សដំរីខ្មែរបានស្ថិតស្ថេរ រៀបចំ ឡើងដោយ សមាគមអភិរក្សដំរីអៃរាវត្តា ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាតំណាងថ្នាក់ដឹកនាំតាមបណ្តាក្រសួង ស្ថាប័ននានា និងសប្បុរសជនជាតិ អន្តរជាតិចូលរួមប្រមាណ ៤០០នាក់។ នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមជាប្រធានកិត្តិយសសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា បានអំពាវនាវដល់សប្បុរសជននានាបន្តចូលរួមគាំទ្រថវិកាដើម្បីភ្ជាប់និស្ស័យជាមួយសមាគមអោយមានលទ្ធភាពពង្រឹងនឹងពង្រីកហើយផ្តល់សេចក្តីសុខដល់សត្វដំរីស្រុក ក៏ដូចជាព្យាយាមបង្កាត់ពូជអោយបានកូនច្រើនជាប្រភេទដំរីស្រុក ដើម្បីផ្តល់ជាការកំសាន្ត និងការអភិរក្សសត្វដំរីស្រុកនៅក្នុងប្រទេសកម្ពុជាបានគង់វង្ស ។ ការចូលរួមពីគ្រប់ភាគីក្នុងការចូលរួមការពារនិងអភិរក្សសត្វដំរីនៅកម្ពុជាគឺជាចំណែកមួយយ៉ាងសំខាន់នៃការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ។

ការអំពាវនាវអោយមានការចូលរួមជាថវិកា ដើម្បីយកទៅចិញ្ចឹមបីបាច់ថែរក្សា អភិរក្សដំរីស្រុកដែលកំពុងរស់នៅក្នុងភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ដើម្បីអោយសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តនិរន្តរភាព បានយូរអង្វែងទៅមុខទៀត ក្រៅពីការរៀបចំកម្មវិធីរាត្រីសមោលសរសប្បុរសធម៌រៃអង្គាសថវិកាក្នុង ១ឆ្នាំម្តង សមាគមគួរបង្កើតអោយមានជាសមាជិករបស់សមាគម Airavata តែម្តង ដែលរួមមាន សមាជិកកាតមាស សមាជិកកាតប្រាក់ និងសមាជិកកាតសំរិទ្ធិ សម្រាប់ចូលរួមបង់វិភាគទានប្រចាំឆ្នាំដើម្បីការអភិរក្សសត្វដំរីស្រុកអោយបានគង់វង្ស ។

ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនថា បើនិយាយពីជំនឿ សត្វដំរី គឺជាសត្វដែលនាំមកនូវភាពត្រជាក់ត្រជុំ នាំមកនូវសេចក្តីសុខ សេចក្តីចម្រើន ។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកទឹកចិត្តដល់សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា (Airavata) បន្តបេសកកម្មរបស់ខ្លួន និងខិតខំចងក្រងរឿងរ៉ាវល្អៗនិងកម្រ ទាក់ទងនឹងសត្វដំរីក្នុងសមាគមខ្លួន ដើម្បីផ្សព្វផ្សាយទៅកាន់សាធារណជន ឱ្យបានយល់កាន់តែស៊ីជម្រៅពីសារៈសំខាន់របស់សត្វដំរីក្នុងប្រព័ន្ធអេកូឡូស៊ី និងបុគ្គលិកលក្ខណៈរបស់សត្វដំរី។ ក្នុងរយៈពេលចុងក្រោយនេះ សន្ទុះវិជ្ជមាននៃការស្រឡាញ់ និងអភិរក្សសត្វព្រៃពីប្រជាជនកម្ពុជាគឺមានចំនួនកាន់តែច្រើនឡើង ។

លោកស្រី ខៃ ចិន្តា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (AIRAVATA) បានជម្រាបជូនពីប្រវត្តិនៃការស្រាលាញ់ និងចិញ្ចឹមសត្វដំរី នៅក្នុងជុំរំ អភិរក្សដំរី ស្ថិតនៅភូមិកាទៀង ឃុំល្បាំងពីរ ស្រុកលំផាត់ ខេត្តរតនគិរី បច្ចុប្បន្ននេះមានចំនួន ៤ក្បាល ឈ្មោលពីរ ញី មួយ និងកូនដំរីញីមួយ ហើយការថែរក្សា និងអភិរក្សសត្វដំរីស្រុកនេះធ្វើឡើងក្នុងគោលបំណងសំខាន់គឺចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ការពារបរិស្ថាន លើកតម្កើងប្រពៃណីវប្បធម៌នៃបង្កាត់ពូជដំរីស្រុក ដើម្បីឱ្យមានកំណើនកូនដំរី បន្តនិរន្តរភាពនៃដំរីខ្មែរ ៕ប្រភពអាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *