ខេត្តសៀមរាប ៖ កម្លាំងនគរបាលអន្តោប្រវេសន៍សហការជាមួយកម្លាំងនគរបាលជំនាញខេត្តសៀមរាបបានបណ្ដេញចេញពីប្រទេសនូវជនជាតិថៃចំនួន២០នាក់ ក្នុងនោះស្រី១១នាក់ ពីបទលួចឆ្លងដែនចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ គ្មានលិខិតឆ្លងដែនទៅប្រទេសថៃវិញ។ ទន្ទឹមនោះអាជ្ញាធរកម្ពុជាក៏បាន ប្រថាប់ត្រាដោយហាមជនជាតិថៃទាំងនោះចូលប្រទេសកម្ពុជារយ:ពេល ៥ឆ្នាំ ថែមទៀត៕