អ៊ុ​យ​ក្រែ​​ន​ ស្​ទា​ក់ចា​​ប់​បា​ន និងកំទេច ​មីស៊ី​ល​​លឿ​ន​ជា​ង​សំ​ឡេ​ង របស់​​រុ​ស្ស៊ី​ ​បាញ់សំដៅមកក្រុងគៀវ

អន្តរជាតិ៖ អាជ្ញាធ​រ​​ទី​ក្រុ​ង​គៀ​វ ប្រទេសអ៊ុយក្រែន​ បា​​ននិ​​យា​យ​ថា​ ​កំ​ទេច​កំ​ទីនៃ​គ្រា​​ប់​មី​ស៊ី​ល​ ​ធ្លា​ក់​ក្នុ​ង​ស​ង្កា​ត់​ចំ​នួ​ន​ ​៣​ ​នៃ​​រ​ដ្ឋធា​នី​ ​ក្នុ​ង​អំ​​ឡុ​ង​កា​រ​ស្ទា​ក់​ចា​ប់​ ​ក្រោ​យ​មា​ន​កា​រ​វា​យ​ប្រ​ហា​រ​ពី​រុ​ស្ស៊ី​។​

លោក Serhiy Popko ប្រមុខរដ្ឋបាលយោធាទីក្រុង បានលើកឡើង ដោយដកស្រង់ការវាយតម្លៃបឋមថា មិនមានការខូចខាត ឬរបួសធ្ងន់ធ្ងរណាមួយត្រូវកត់សម្គាល់ទេ បន្ទាប់ពីការវាយប្រហារដែលរុស្ស៊ី ប្រើមីស៊ីល Kinzhal ល្បឿនលឿនជាងសំឡេង ។

ទន្ទឹមនោះ រដ្ឋបាលរបស់លោក Popko ក៏បានឲ្យដឹងថា កំទេចកំទីមីស៊ីលទាំងនោះហោះទៅប៉ះដំបូលអគារលំនៅដ្ឋានច្រើនជាន់មួយ នៅក្នុងសង្កាត់ Solomianskyi ភាគខាងលិចទីក្រុង ។

កំទេចកំទីមីស៊ីលក៏បានធ្លាក់ទៅលើតំបន់មួយក្នុងសង្កាត់ Shevchenkivskyi កណ្តាល និងធ្វើឱ្យខូចខាតដំបូលរថយន្តនៅក្នុងស្រុក ភាគខាងត្បូងនៃទីក្រុង Holosiivskyi ផងដែរ។

គួរបញ្ជាក់ថា រុស្ស៊ី បានធ្វើការវាយប្រហារមីស៊ីលរយៈចម្ងាយឆ្ងាយលើអ៊ុយក្រែន ជារឿយៗ ចាប់តាំងពីសង្គ្រាម កាលពីខែកុម្ភៈ ឆ្នាំ ២០២២ មក ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *