សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៧ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ទន្ទឹមនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញចូលរួមជាអធិបតីជាមួយឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ និងវៀតណាម ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤ និងថ្លែងសុន្ទរកថាគន្លឹះក្នុងកម្មវិធីអាហារពេលព្រឹកស្វែងរកដៃគូរ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី