ម្តាយអោបសពកូនប្រុសពៅ បន្ទាប់ពីបងប្រុសបង្កើតវាវាយសម្លាប់នឹងចបជីកដងដែកនៅក្រុងសិរីសោភ័ណ

ខេត្តប​ន្ទា​យ​មាន​ជ័​យ​ ៖​​ ស្​ត្រី​​ជា​ម្ដាយ​បា​​ន​អោ​ប​និ​ង​​ស្រែ​ក​ទ្រ​ហោ​យំ​សោ​ក​បោ​​ក​ខ្លួ​ន​ចំ​ពោះ​ស​​ព​កូ​ន​ប្រុ​ស​ពៅ​ ​ដែ​​ល​ត្រូ​វ​បា​ន​កូ​ន​ប្រុ​​ស​ច្ប​ង​ដែ​ល​ត្រូ​វ​ជា​​ប​ង្កើ​ត​ម្នា​ក់​ទៀ​ត​បា​ន​វា​យ​ស​​ម្លា​ប់​​នឹ​ង​ច​ប​ជី​​ក​ដ​ង​ដែ​ក​។​​ឃា​ត​ក​ម្ម​បា​ន​​កើ​ត​ឡើ​ង​នៅ​យ​ប់​ថ្ថ្ងៃ​ទី​១​២​​ ​ខែ​តុ​លា​ ​ឆ្នាំ​២​០​​២​៤ ​នៅ​ភូ​មិ​តា​រា​ង​បាល់​ ​​ស​ង្កា​ត់​កំ​ព​ង់​ស្វា​យ​​ ​ក្រុ​ង​សិ​រី​សោ​​ភ័ណ ​ខេត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​។​​

​ស​ម​ត្ថ​កិ​ច្ច​អោ​យ​ដឹ​​ងថា ៖ ​ជ​ន​ស​​ង្ស័​យឈ្មោះ​​ ​ស្រ​ង់​ ​សុ​វ​ណ្ណ​ ​ភេ​​ទ​ប្រុ​ស​អា​យុ​៣​២​ឆ្នាំ មុ​ខ​រ​ប​ប​រ​ត់​តា​ក់​ស៊ី​ ​​ស្នា​ក់​នៅ​ភូ​មិ​កើ​​ត​ហេ​តុ​ ​ត្រូ​វជា​ប​​ង​ប្រុ​ស​បង្កើ​ត​ ​។​
​ចំ​​ណែ​ក​ជ​ន​រ​ង​​គ្រោះ​ឈ្មោះ​ស្រ​ង់​ ​នេ​ត្រា​ ​ភេ​ទ​ប្រុ​ស​អា​យុ​៣​​០​ឆ្នាំ មុ​​ខ​រ​ប​ប​ល​ក់​បា​យ​ ស្​​នា​ក់​នៅ​ភូ​មិ​​សូភី ស​​ង្កាត់​​កំ​ព​ង់​ស្វា​យ ក្រុ​ង​សិ​រី​​សោ​ភ័​ណ​។​ ​ត្រូវ​ជា​ប្អូ​ន​​ប​ង្កើ​ត​រ​ប​ស់​ជ​ន​ស​ង្ស័​យ​ ​។​

បើតាម​ប​ង​ស្រី​​ប​ង្កើ​ត​រ​ប​ស់​​ជ​ន​ប​ង្ក​និ​ង​ជ​​ន​រ​ង​គ្រោះ​បា​ន​ប្រា​ប់​​ថា ៖ មូ​​ល​ហេ​តុ​ដែ​ល​ប​ង​ប្រុ​​ស​វ៉ៃ​ស​ម្លា​ប់​ប្អូ​ន​​ប្រុ​ស​ប​ង្កើ​ត​នេះ​​ ​ម​ក​ពី​ប្អូ​ន​ប្រុ​​ស​បា​ន​ធ្វើ​ផ្ទៈ​អោ​​យ​ម្តា​យ​ស្នា​ក់​​នៅ​ ព្​រោះ​ឪ​​ពុ​ក​បា​ន​​ស្លា​ប់​ទៅ​ ​ម្តា​យពុំមា​ន​ល​​ទ្ធ​ភា​ព​ ​។​ប៉ុ​​​ន្តែ​​​​​​ឈ្មោះ​ ​ស្រ​ង់​ ​សុ​វ​ណ្ណ​ ​ជា​ប​​ង​បា​ន​នាំ​ប្រ​ព​ន្ធ​កូ​​ន​ម​ក​រ​ស់​នៅ​ដែរ​​ជា​មួ​យ​ម្តា​យ​ទៅ​វិ​​ញ​។​មា​​​ន​រឿ​​ងឈ្លោះ​ប្រ​កែ​ក​​គ្នា​ធ្លា​ប់​ប្រ​មា​ថ​រ​ក​សំ​លា​ប់​ប្អូ​ន​ប្រុ​ស​ពៅ​ ​ហើ​យ​បា​ន​ប្តឹ​ង​​ផ្ត​ល់​នៅ​ទី​ប​ញ្ជា​កា​រ​​មូ​ល​ដ្ឋា​ន​ក​ង​រា​ជ​អា​វុ​ធ​ហ​​ត្ថ​ក្រុ​ង​សិ​រី​សោ​ភ័​ណ​ត្រូ​វ​​បា​ន​ធ្វើ​កិ​ច្ច​ស​ន្យា​១​ដ​ង​ទៅ​២​ដ​ង​។​

ក្រោយពីយកចបជីកដែកសំពងក្បាលប្អូនប្រុសស្លាប់ហើយ ជនដៃដល់ដើរទៅប្រាប់ម្តាយដែលកំពុងទៅលេងផ្ទៈអ្នក់ជិតខាង ហើយជនដៃដល់គេចខ្លួនបាត់ ចំណែកម្តាយស្រែកទ្រហោយំមកមើលសពកូននៅផ្ទៈស្រែកឲ្យអ្នកជិតខាងជួយ។

ប្អូនពៅបានទៅលេងផ្ទៈម្តាយឃើញបងប្រុសឈ្មោះ ស្រង់ សុវណ្ណ នាំប្រពន្ធកូនមករស់នៅផ្ទៈដែលខ្លួនធ្វើទុកអោយម្តាយរស់នៅ ក៏មានការឈ្លោះប្រកែកគ្នា។
នៅពេលនោះ ម្តាយបានទៅលេងផ្ទៈអ្នកជិតខាង។នៅពេលឈ្លោះគ្នា ត្រូវបានបងប្រុសចាក់សោមុខផ្ទៈហើយយកចបជីកដែកវ៉ៃក្បាលពីក្រោយចំនួន៣ចបបណ្តាលស្លាប់ភ្លាមៗក្នុងថ្លុកឈាម។
ហើយជនដៃដល់បានដើរទៅប្រាប់ម្តាយគេបានវ៉ៃសំលាប់ប្អូននៅផ្ទៈហើយរួចក៏គេចខ្លួនបាត់។

ក្រោយភ្លាមៗឃើញកម្លាំងនគរបាលក្រុងសិរីសោភ័ណនិងកម្លាំងកងរាជអាវុធហត្ថក្រុសិរីសោភ័ណហើយកម្លាំងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានចុះពិនិត្យធ្វើកោសលវិច្ឆ័យជនរងគ្រោះដែលមានស្នាក់ស្នាមក្បាលផ្នែកខាងក្រោយ៣កន្លែងជាករណីឃាតកម្ម។
កម្លាំងជំនាញកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្ដន្ទទៀតទោសតាមច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *