សាកសពពលករខ្មែរចំនួន៤នាក់ដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្រះកែវ ប្រទេសថៃត្រូវបានបញ្ជូនតាមច្រកទ្វារអន្តរជាតិភ្នំដី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ខេត្តបាត់ដំបង។
យោងប្រភពពីស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃបានឲ្យដឹងថា៖ សាកសពជនរងគ្រោះនាក់មាន១.ឈ្មោះ សុផាន ភេទប្រុសអាយុ២៤ឆ្នាំ ។២.ឈ្មោះ ផុន សុផាត ភេទប្រុសអាយុ២០ឆ្នាំ ៣.ឈ្មោះ ផាត សុភុត ភេទប្រុសអាយុ២ឆ្នាំ(ត្រូវជាកូនប្រុសឈ្មោះ ផុន សុផាន)ដែលរស់នៅភូមិក្រមុំមូល ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។៤.ឈ្មោះ អ៊ុត សុខម៉េង ភេទប្រុសអាយុ១៨ឆ្នាំរស់នភូមិ.ឃុំសារ៉ាកូ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ និងសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកថៃបានឲ្យដឹងថា ៖ កាលពីថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៤នៅភូមិសាស្ត្រស្រុកខ្លងហាត ខេត្តស្រះកែវប្រទេសថៃ មានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងរថយន្តថៃដឹកពលករខ្មែរក្នុងគោលដៅទៅកាន់ខេត្តណាក់បូរីបានបុកជាមួយរថយន្តថៃបើកបរលក្ខណៈគ្រួសារបណ្តាលឲ្យស្លាប់៤នាក់។
ក្នុងនោះមានក្មេងម្នាក់ពលករខ្មែរ និងជនជាតិថៃរបួសធ្ងន់ស្រាល៥នាក់ ត្រូវបានសង្គ្រោះ។
ប្រភពបន្តថា៖ ក្រោយមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តថៃបុកគ្នាបណ្តាលពលករខ្មែរ៤នាក់បានស្លាប់។
ហើយមន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រៈកែវ ប្រទេសថៃបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃបញ្ជូនសាកសពពលករខ្មែរតាមច្រកទ្វារអន្តរជាតិភ្នំដី-ខាវឌិន ខេត្តស្រះកែវ- ខេត្តបាត់ដំបងដើម្បីអោយសាច់ញាតិទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕