អភិបាលខេ​ត្ត​​កំ​ព​ង់​​ធំ​ ​ចែ​ក​ជូ​ន​ពូ​ជ​ស្រូ​វ​​ជិ​ត​ ​២​០​០​ ​តោ​ន​ ​ដ​ល់​ប្រ​ជា​ព​​ល​រ​ដ្ឋ​ ​៤​ ​ស្រុ​ក ​ដែ​ល​រ​ង​គ្រោះ​ដោ​យ​​ទឹ​ក​ជំ​ន​ន់​

ខេត្ត​កំ​​ព​ង់​ធំ​ ​៖​ ​ឯ​ក​ឧ​​ត្ត​ម​ ​នួ​ន​ ​ផា​រ័​ត្ន​ ​អ​​ភិ​បា​ល​ខេ​ត្ត​កំ​ព​ង់​ធំ​ ​និ​ង​​ក្រុ​ម​កា​រ​ងា​រ​ ​បា​ន​ចុះ​​សួ​រ​សុ​ខ​ទុ​ក្ខ​ ​និ​ង​ចែ​ក​ជូ​​ន​ពូ​ជ​ស្រូ​វ​ជិ​ត​ ​២​០​០​ ​​តោ​ន ​ដែ​ល​ជា​ជំ​​នួ​យ​ពី​ស​ម្ដេ​ច​ម​ហា​ប​វ​រ​ធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​និ​ង​​លោ​ក​ជំទា​វ​ ​ពេ​ជ្រ​ ​ចន្ទ​មុ​ន្នី ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ដ​ល់​​ប្រ​ជា​ក​សិ​ក​រ​ចំ​នួ​ន​ ​១,​៤​៨​៨​ ​គ្រួ​សា​រ​ ​ក្នុ​ង​ស្រុ​ក​ ​៤​ ​រួ​មមា​ន​ ​ស្រុ​​ក​បា​រា​យ​ណ៍​ ​ស​ន្ទុ​ក​ ​ស​ណ្តា​ន់​ ​និ​ង​ប្រា​សា​ទ​សំ​បូ​រ​​។​ ​កា​រ​ផ្ដ​ល់​ជំ​នួ​យ​នេះ​មា​ន​គោ​ល​បំ​ណ​ង​ជួ​​យ​ស្តា​រល​ទ្ធ​ភា​ព​កា​​​រ​ដាំដុះ​ឡើ​​ង​វិ​ញ​ ​ប​ន្ទា​ប់​ពីរ​ដូ​​វ​​ទឹ​ក​ជំ​ន​ន់ ​នៅ​ថ្ងៃ​ទី​ ​២​១​ ខែ​​តុ​លា​ ឆ្​នាំ​ ​​២​០២​៤​។​​

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ការចែកពូជស្រូវនេះត្រូវបានចាត់ចែងតាមការណែនាំពីសម្ដេច ហ៊ុន ម៉ាណែត ដែលជានិច្ចយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋជាពិសេសអ្នករងគ្រោះដោយទឹកជំនន់។ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ទឹកជំនន់ក្នុងខេត្តបានប៉ះពាល់ដល់ ៨ ក្រុង/ស្រុក ប៉ុន្តែការចែកជូនពូជស្រូវនេះបានផ្ដោតចំនួន ៤ ស្រុកជាបឋម ហើយស្រុកដែលនៅសល់នឹងបន្តចែកជូននៅពេលបន្ទាប់។

ឯកឧត្តម នួន ផារ័ត្ន បានអាចារថា ទឹកជំនន់នេះមិនត្រឹមតែប៉ះពាល់ដល់ដំណាំនៃតំបន់នោះទេ ប៉ុន្តែមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជាស្ពាន ផ្លូវ ជនបទ សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួន។ ដោយឡែក អាជ្ញាធរខេត្តកំពង់ធំបានត្រៀមខ្លួនជាប្រចាំ ដើម្បីគ្រប់គ្រងស្ថានភាព និងធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដើម្បីពង្រឹងការប្រុងប្រយ័ត្ន និងចាត់វិធានការបម្រុងទុក។

ការផ្ដល់ពូជស្រូវនេះបង្ហាញពីការយកចិត្តទុកដាក់និងការងាររបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត ដើម្បីជួយស្តារស្ថានភាពដាំដុះនៃដំណាំស្រូវដែលបានរងផលប៉ះពាល់ដោយទឹកជំនន់។

You might like

Leave a Reply

Your email address will not be published. Required fields are marked *