ក្រុម Hezbollah ដែលមានមូលដ្ឋាននៅលីបង់ បានប្រកាសកាលពីថ្ងៃអង្គារម្សិលមិញថា ពួកគេបានសម្រេចជ្រើសរើសលោក Naim Qassem ជាមេដឹកនាំថ្មី។ លោក Qassem នឹងស្នងតំណែងពីលោក Hassan Nasrallah ដែលត្រូវបានសម្លាប់កាលពីខែមុននៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីស្នាក់ការកណ្តាលរបស់ក្រុម Hezbollah នៅខាងក្រៅទីក្រុង Beirut ។ លោក Qassem គឺជាអនុប្រធានក្រុម ខណនៅក្រោមការដឹកនាំរបស់លោក Nasrallah ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហេសបូឡាបានប្តេជ្ញាបន្តការវាយប្រហារលើអ៊ីស្រាអែល ដោយនិយាយថា ខ្លួននឹងរក្សាបដានៃការតស៊ូរបស់ខ្លួនដែលបានលើកឡើងរហូតដល់ជ័យជម្នះត្រូវបានសម្រេចនាពេលអនាគត៕