ខេត្តសៀមរាប ៖ បន្ទាប់ពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋក្នុងករណីលួចម៉ូតូ អាវុធហត្ថខេត្តសៀមរាប បានធ្វើការស្រាវជ្រាវរកឃើញម៉ូតូ និងបានប្រគល់ម៉ូតូជូនទៅម្ចាស់វិញ ។នេះបើតាមមន្ត្រីអាវុធហត្ថអោយដឹងកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ:
១-ឈ្មោះ សូត្រ សាវ៉ានភេទស្រីអាយុ ៣៤ឆ្នាំ មុខរបរលក់ដូរ ជាម្ចាស់ម៉ូតូម៉ាកហុងដា១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៩ ។
និង២-ឈ្មោះ រស់ វណ្ណា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរជាងឈើ ជាម្ចាស់ម៉ូតូ ម៉ាកហុងដា១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៥។
តមក សមត្ថកិច្ចនេះ បានប្រគល់ម៉ូតូជូនទៅម្ចាស់វិញហើយ ក្រោយពីម្ចាស់បានបង្ហាញឯកសារសំអាងពាក់ព័ន្ធដើ់ម្បីអោយសមត្ថកិច្ចផ្ទៀងផ្ទាត់ថា ខ្លួនពិតជាម្ចាស់ម៉ូតូ ។