ក្រុមហ៊ុ​ន​ ​​Y​u​n​n​a​n​ ​I​n​v​e​s​t​m​e​n​t​ ​G​r​​o​u​p​ ​មា​ន​បំ​ណ​ង​​ព​ង្រី​ក ​កា​រ​វិ​និ​យោ​​គ​ប​ន្ថែ​ម នៅ​ក​ម្ពុ​ជា​​

នា​រ​សៀ​ល​ ​ថ្ងៃ​ទី​៦​ ​ខែ​​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​០​២​​៤​ ​ស​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​​ន​ ម៉ា​​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​ម​​ន្រ្តី​ ​នៃ​ព្រះ​រា​ជា​ណា​ច​​ក្រ​ក​ម្ពុ​ជា​ ​បា​ន​អ​នុ​ញ្ញា​ត​ឱ្យ​ ​​លោ​ក​ ​L​u​ ​X​i​​a​o​l​o​n​g​ ​ប្រ​ធា​​ន​ក្រុ​ម​ហ៊ុ​ន​ ​Y​​u​n​n​a​n​ ​I​​n​v​e​s​t​m​e​n​t​ ​ ​​G​r​o​u​p​ ​ចូ​ល​​ជួ​បស​ម្តែ​​ង​កា​រ​គួ​រ​ស​ម​​ ​និ​ង​ពិ​ភា​ក្សា​កា​រ​ងា​រ​ ​​នា​ឱ​កា​ស​នៃ​កា​រ​​អ​ញ្ជើ​ញ​ចូ​ល​រួ​ម​​កិ​ច្ច​ប្រ​ជុំ​កំ​ពូ​ល​ម​​ហា​អ​នុ​តំ​ប​ន់​មេ​​គ​ង្គ​ ​(​G​M​S​)​ ​​លើ​​ក​ទី​៨​ ​នៅ​​ថ្ងៃ​ទី​៦​-​៧​ ​​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​០​​២​៤​ ​នៅ​ទី​ក្រុ​ង​​គុ​ន​មិ​ញ​ ​ខេ​ត្ត​យូ​ណា​ន​​ ​សា​ធា​រ​ណ​រ​ដ្ឋ​​ប្រ​ជា​មា​និ​ត​ចិ​ន​។​

ក្នុងឱកាសនៃជំនួប លោក Lu Xiaolong បានគោរពរាយការណ៍ជូនសម្ដេចបវរអធិបតីអំពីវឌ្ឍនភាព នៃដំណើរការវិនិយោគរបស់ក្រុមហ៊ុន លើអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងរយៈពេល១ឆ្នាំកន្លងមក និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រដល់ក្រុមហ៊ុនផងដែរ។ លោក Lu Xiaolong ក៏បានជម្រាបសម្តេចបវរធិបតី អំពីបំណងនៃការពង្រីកការវិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា បន្ថែមទៀត លើវិស័យទេសចរណ៍ និងថាមពលស្អាត។

ជាការឆ្លើយតប សម្តេចបវរធិបតី បានអរគុណចំពោះរបាយការណ៍វឌ្ឍនភាពរបស់ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលមិនត្រឹមតែបម្រើដល់ការធ្វើដំណើរ និងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានរួមចំណែកនៅក្នុងការលើកកម្ពស់វិស័យឧស្សាហកម្មអាកាសចរនៅកម្ពុជា ឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍មួយក្នុងតំបន់ផងដែរ។

បន្ថែមពីនេះ សម្តេចបវរធិបតី ក៏បានគូសបញ្ជាក់អំពីវិធានការ និងគោលនយោបាយលើកទឹកចិត្តមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញរួចហើយ និងគ្រោងដាក់ចេញបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យអាកាសចរណ៍ បង្កើនការតភ្ជាប់ជើងហោះហើរ និងទាក់ទាញភ្ញៀវទេសចរណ៍មកកម្ពុជាឱ្យបានច្រើនបន្ថែមទៀត។ ចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន សម្ដេចបវរអធិបតីបានលើកទឹកចិត្តឱ្យ ក្រុមហ៊ុនបន្តពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា៕ ប្រភពអាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *