​​ជ​​​​ន​​ស​​​​​​​​​​ង្ស័​​​​​​​​យ​​​​​​​​​​​​​ក​​​រ​​ណី​​​លួ​ច​​​ម៉ូ​​​តូ​​​ម្នា​​​​​​​​ក់ ​​​ត្រូ​វ​បា​​ន​ក​ង​​រា​ជ​ឣា​វុ​ធ​ហ​ត្ថ​ ខេ​​ត្ត​ប​ន្ទា​យ​មា​ន​​ជ័​យ ប​ញ្ជូ​ន​ទៅ​​សា​លា​ដំ​បូ​ង

ខេត្តប​​ន្ទា​យ​មា​ន​ជ័​យ​ ​:​ក​ម្លាំ​ង​មូ​​ល​ដ្ឋា​ន​ក​ង​រា​ជ​អា​វុ​ធ​ហ​ត្ថ​ក្រុ​​ង​ប៉ោ​យ​ប៉ែ​ត​បា​ន​ចុះ​​ល្បា​ត​កា​រ​ពា​រ​ស​​ន្តិ​សុ​ខ​ ​រ​ក្សា​ស​​ណ្ដា​ប់​ធ្នា​ប់​ ​ជូ​ន​ប្រ​​ជា​ព​ល​រ​ដ្ឋ​ក្នុ​​ង​ភូ​មិ​សា​ស្ត្រ​ក្រុ​ង​​ ​រ​ហូ​ត​​ដល់​​ចំ​ណុ​ច​ម្តុំ​ស្តុ​ប​ផ្សា​​រ​ក​ណ្តា​ល​ ​ស​ង្កា​ត់​ផ្សា​រ​​ក​ណ្តា​ល​ ​ក្រុ​ង​​​​ប៉ោ​យ​ប៉ែ​ត​ ​​ប្រ​ទះ​ឃើ​ញ​ជ​ន​ស​ង្ស័​យ​ចំ​​នួន​​០​២​នា​ក់​ ​កំ​ពុ​ង​​ជិះ​ម៉ូ​តូ​០​១​គ្រឿ​ង​ ​រុ​​ញ​ម៉ូ​តូ​០​១​គ្រឿ​ង​ទៀ​ត​​ពី​ក្រោ​យ​ ​។​ក​រ​ណី​នេះ​កើ​ត​ឡើ​ង​កា​​ល​ពី​វេ​លា​ម៉ោ​ង​០​០​និ​ង​​៣​០​នា​ទី​ ​ថ្ងៃ​ទី​០​៦ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​០​២​៤​ ​។​

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអោយដឹងថា: ភ្លាមនោះកម្លាំងក៏បានចុះទៅសួរនាំ ធ្វេីឱ្យជនសង្ស័យ ម្នាក់ភ័យក៏ផ្ដួលម៉ូតូរត់គេចខ្លួនបាត់។ និងឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ ឈ្មោះ ឡុង រ៉ូសា ហៅ សា ភេទប្រុស អាយុ២៣ឆ្នាំ និងដកហូតម៉ូតូចំនួន០២គ្រឿង រួមទាំងដែកកែច្នៃសម្រាប់ធ្វើសកម្មភាពកាច់សោកម៉ូតូចំនួន០១ដើម ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំនិងបានធ្វើតេស្ដរកសារធាតុញៀនជាលទ្ធផលវិជ្ជាមាន(+)។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ទើបដឹងថាជនសង្ស័យបានលួចម៉ូតូរបស់គេពិតប្រាកដមែន។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូងខេត្តផងដែរ។

កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *