អន្តរជាតិ ៖ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មនុស្សរាប់ពាន់នាក់ កំពុងផ្លាស់ទីលំនៅស្វែងរកទីជម្រកសុវត្ថិភាព ខណកំពង់ផែមួយចំនួនត្រូវបិទនៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីការវាយប្រហារដោយព្យុះទីហ្វុងជាលើកទីបួនក្នុងរយៈពេលតិចជាងមួយខែ។
ទីភ្នាក់ងារអាកាសធាតុជាតិ រាយការណ៍ថា ព្យុះទីហ្វុង Toraji បានបោកបក់នៅជិតទីក្រុង Dilasag ប្រហែល ២២០ គីឡូម៉ែត្រភាគឦសាននៃរដ្ឋធានីម៉ានីល ។
លោក Merwina Pableo ប្រធានការពារជនស៊ីវិលនៃក្រុង Dinalungan ក្បែរទីក្រុង Dilasag បញ្ជាក់ថា ដើមឈើមួយចំនួនត្រូវបានរំលំ និងគ្មានអគ្គិសនី ចាប់តាំងពីម្សិលមិញ ដោយសារខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ។
ក្រុមអ្នកជួយសង្គ្រោះ បាននិយាយថា មនុស្សប្រហែល ៧,០០០ នាក់ ត្រូវជម្លៀសចេញពីតំបន់ឆ្នេរ ក៏ដូចជាតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ និងការរអិលបាក់ដីនៅ Aurora និង Isabela ដែលជាខេត្តពីរដំបូងដែលរងការវាយប្រហារ មុនគេ ។
គួរបញ្ជាក់ថា រដ្ឋាភិបាល បានបញ្ជាឱ្យជម្លៀសពលរដ្ឋចំនួន ២,៥០០ នាក់ កាលពីថ្ងៃអាទិត្យ ទោះបីជាការិយាល័យគ្រោះមហន្តរាយជាតិ មិនមានចំនួនសរុបនៃអ្នកជម្លៀសក៏ដោយ គិតត្រឹមថ្ងៃចន្ទនេះ ៕