ឯក​ឧត្ត​ម​ ដួ​ង​ ​តារា​ ​ នាំ​អំ​ណោ​យ ​ស​ម្តេច​ទាំ​ង​ទ្វេ ​ចែក​ប្រ​ជា​ពល​រដ្ឋ​​ជាង១​,​០​០០​គ្រួ​សារ​ ​ដែល​រ​ង​គ្រោះជំន​ន់​ទឹក​ភ្លៀ​ង ​ម​ក​ពីឃុំ​ចំ​នួ​នពី​រ នៃ​ស្រុ​ក​សង្កែ​

ខេត្តបា​ត់​ដំបង ៖​ ​ឯ​កឧ​ត្ត​ម ​ដួ​ង​ តា​រា​ ជំ​នួ​យកា​រ​ផ្ទាល់​​សម្តេ​ច​តេជោ ​និង​ជា​អ​នុ​រដ្ឋ​លេ​ខា​ធិកា​រ ​ទី​ស្តី​ការ​គ​ណៈរ​ដ្ឋ​ម​ន្ត្រី ​រួ​មជា​មួ​យស​ប្បុ​រស​ជន​ និ​ង​អា​ជ្ញាធ​រ​ ​បាន​នាំ​អំ​ណោ​យរ​បស់ស​ម្តេ​ចតេ​ជោ​ ហ៊ុ​ន​ ​សែន​ ​និងស​ម្តេ​ចកិ​ត្តិ​ព្រឹ​ទ្ធ​បណ្ឌិ​ត​ ​ចែក​ជូ​ន​ប្រជា​ព​លរ​ដ្ឋ​ជា​ង ​១​,​០០​០​គ្រួសា​រ​ ដែ​ល​រង​គ្រោះ​ដោ​យ​សារ​ទឹ​ក​ជំន​ន់​ នា​ពេ​ល​កន្ល​ង​ម​កនៅ​២​ទីតាំ​ង​ផ្សេ​ងគ្នា​គឺ ៖​ ទី​១​ស្ថិត​នៅ​ភូ​មិ​ស្វាយ​ធំ​ ​ឃុំអូ​រ​ដំប​ង​២​ និ​ង​ទី២ ស្ថិ​តនៅ​ភូ​មិ​អូរ​មុ​ន្នី ​ឃុំ​អន្ល​ង់​វិ​ល ​ស្រុ​កស​ង្កែ​ ​ខេត្ត​បា​ត់​ដំប​ង​ នៅ​ព្រឹ​ក​ថ្ងៃ​សៅ​រ៍​ ទី​២១​ ​ខែវិ​ច្ឆិ​កា​ ឆ្នាំ​២​០២​០នេះ​។

សូមជម្រាបថា អំណោយរបស់ សម្តេចទាំងទ្វេ ដែលបានចែកជូនគ្រួសារនីមួយៗរួមមាន៖ អង្ក មី ត្រីខ ទឹកសុទ្ធ និង ថវិកាចំនួន ៥០,០០០រៀល។

ឯកឧត្តម ដួង តារា មានមតិសំណេះសំណាល និង ពាំនាំនូវការ នឹករលឹក និងការផ្តាំផ្ញើសួរសុខទុក្ខ ពី សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ទន្ទឹមនេះ ឯកឧត្តមសូមអោយប្រជាជនទាំងអស់មានទំនុកចិត្ត និងក្តីសង្ឃឹមជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមដំបូលសន្តិភាព ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាជនគ្រប់កាលៈទេសៈ គ្រប់ទីកន្លែង។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ មិនទុកអោយប្រជាពលរដ្ឋរងគ្រោះ ដាច់បាយដោយសារកូវីដ១៩ ឬដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀងទេ។

ឯកឧត្តមក៏បានថ្លែងនូវអារម្មណ៍សោកស្តាយចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក ព្រមទាំងបាន ក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋអោយប្រុងប្រយ័ត្ន ថែរក្សាសុខភាព ពិសេស សូមចូលរួមធ្វើអនាម័យតាមការណែរនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការទប់ស្កាត់ មេរោគ កូវីដ១៩ ទាំងអស់គ្នា។

ទីបញ្ចប់ ឯកឧត្តមថ្លែងអំណរគុណ បងប្អូនអាជ្ញាធរ និង អ្នកសារព័ត៌មានទាំងអស់ ដែលចូលរួមផ្សព្វផ្សាយនូវព័ត៌មានពិត និងមានប្រយោជន៍ដល់សង្គមជាតិ។ ឯកឧត្តមសូមឲ្យចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *