សម្តេច​តេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន ​​ចែ​ក​រំ​លែ​ក​ប​ទ​ពិ​សោ​ធ​នៃ​​ កា​​រ​ដឹ​ក​នាំ​ប្រ​ទេ​​ស ទៅ​​កា​ន់​ស​ម័​​យ​​ប្រ​ជុំពេ​ញ​អ​​ង្គ ​ស​ភា​អ​ន្តរ​ជា​តិ​ ​ដើ​ម្បី​កា​រ​អ​ត់​ឱ​​ន​និ​ង​​ស​ន្តិ​ភា​ព​ ​លើ​ក​ទី​១​១​

រាជធានីភ្នំ​ពេ​ញ​ ៖ ថ្ងៃ​ទី​​២​៤​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​​០​២​៤​-​-​ស​ម្តេ​ច​​អ​គ្គ​ម​ហា​សេ​នា​ប​តី​​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​បា​ន​ធ្វើ​កា​រ​ចែ​ក​រំ​លែ​ក​​ប​ទ​ពិ​សោ​ធ​ន៍​ ​នៃ​​កា​រ​ដឹ​ក​នាំ​ប្រ​ទេ​ស​​ទៅ​កា​ន់​ស​ម័​​យ​ប្រ​ជុំ​ពេ​ញ​អ​ង្គ​ស​ភា​អ​ន្ត​​រ​ជា​តិ​ដើ​ម្បី​កា​រ​អ​ត់​ឱ​ន​​ ​និ​ង​ស​ន្តិ​ភាព​លើ​ក​​ទី​១​១​(​I​P​T​P​​1​1​)​ ​ក្នុ​ង​ឱ​កា​​ស​ពិ​ធី​បើ​ក​ស​ម័​យ​​ប្រ​ជុំ​ពេ​ញ​អ​ង្គ​ ​I​P​T​P1​1​ ​​នា​ព្រឹ​ក​ថ្ងៃ​ទី​២​៤​ ​ខែ​វិ​ច្ឆិ​​កា​ ​ឆ្នាំ​២០​២​៤​ ​នៅ​ស​ណ្ឋា​គា​រ​សុ​ខា​ ​ភ្នំ​ពេ​​ញ​។​

ក្នុងសុរន្ទកថាពិសេសបើកសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីការអត់ឱន និងសន្តិភាព លើកទី១១ សម្តេចតេជោហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានចូលរួមជាគណៈអធិបតី នាឱកាសដ៏វិសេសវិសាលនេះ និងចែករំលែកបទពិសោធន៍ដឹកនាំផ្ទាល់របស់ខ្ញុំ ក្នុងការកសាងកម្ពុជាឡើងវិញ ទាំងក្នុងដំណាក់កាលសង្គ្រាម និងក្រោយសង្គ្រាម ជាពិសេស ក្នុងការរំដោះជាតិ ការផ្សះផ្សាជាតិ ដំណើរការនៃការកសាងជាតិឡើងវិញ និងការកសាងសន្តិភាព ដែលរំដោះប្រទេសដ៏កំសត់មួយនេះ ឱ្យចាកផុតទាំងស្រុងពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅ និងពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរៃ ដោយសម្រេចបានសន្តិភាពពេញលេញដែលកម្ពុជាពុំធ្លាប់មានក្នុងរយៈពេល ៥០០ ឆ្នាំនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ការថែរក្សាបាននូវចីរភាពនៃសន្តិភាព និងវឌ្ឍនភាពសង្គមយ៉ាងឆាប់រហ័ស ដែលប្រជាជនកម្ពុជាទាំងអស់កំពុងក្រេបជញ្ជក់ផ្លែផ្កាសព្វថ្ងៃនេះ»។ សម្ដេចតេជោបានលើកឡើងថា កាលពីដើមខែកញ្ញាកន្លងទៅនេះ សម្ដេចបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យដុងហ្គុករ៉ាយស៍ នៅខេត្តខ្យុងសាងបុកដូ នៃសាធារណរដ្ឋ កូរ៉េ។ សម្តេចតេជោប្រធានព្រឹទ្ធសភាបានបន្តថា សម្តេចបានចែករំលែកនូវបាឋកថារបស់សម្តេចម្តងហើយ ស្តីពី «បទពិសោធរបស់ប្រទេសកម្ពុជាក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ» ដែលសម្ដេចអាចនិយាយបានថា ប្រធានបទថ្ងៃនេះ និងប្រធានបទពេលនោះ មានភាពប្រទាក់ក្រឡាគ្នា ដោយសារនៅសាធារណរដ្ឋកូរ៉េ សម្ដេចនិយាយក្នុងបរិការណ៍អន្តរជាតិ ប៉ុន្តែនៅទីនេះ សម្ដេចនិយាយអំពីបរិការណ៍កម្ពុជា។

សម្តេចតេជោគូសបញ្ជាក់ថា៖ «ជាការពិតស្ទើរតែពេញមួយជីវិតរបស់ខ្ញុំ ដែលខ្ញុំបានដឹកនាំកម្ពុជាក្នុងឋាន:ជានាយ ករដ្ឋមន្ត្រីរយៈពេល ៣៨ ឆ្នាំហើយ បើរាប់បញ្ចូលទាំងការចាប់ផ្តើមតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការកាន់តំណែងជារដ្ឋ មន្រ្តីការបរទេស ជាឧបនាយករដ្ឋមន្រ្តីផង គឺជិតកន្លះសតវត្សរ៍ ។ ជាការពិតយ៉ាងប្រត្យក្សដែលថា នេះគឺជាមេរៀន និងបទពិសោធដ៏កម្រ ដែលខ្លួនខ្ញុំ ផ្ទាល់បានយក ជីវិតដាក់ធ្វើជាដើមទុន។ ហើយនេះ ក៏ជាសេចក្តីប្រាថ្នារបស់ខ្ញុំផងដែរ ក្នុងការចែករំលែកបទពិសោធន៍ដឹកនាំនាវាកម្ពុជា »។ សម្តេចតេជោបានលើកឡើងទៀតថា ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលកំពុងដឹកនាំប្រទេសសម្ដេចបានសម្រេចចិត្តដាក់អម្រែកនៃភារកិច្ចដ៏សំខាន់នេះ ដើម្បីឱ្យអ្នកបន្តវេនជំនាន់ក្រោយទទួលបន្តដឹកនាំ ។ ចំណុចខុសគ្នាមួយនៅត្រង់ថា អ្នកបន្តវេនជំនាន់ក្រោយមិនបានហែលឆ្លងសមរភូមិ សង្គ្រាមប្រដាប់អាវុធ និងការរំដោះជាតិផ្ទាល់ពីយុគសម័យដ៏ខ្មៅងងឹត និងមហាវិនាសកម្ម ប៉ុន្តែពួកគេមានភារកិច្ចចម្បងៗ ត្រូវបន្តរក្សា ការពារ និងលើកតម្កើងតម្លៃសន្តិភាព បង្កើតសមិទ្ធផល និងស្នាដៃថ្មីៗ ពង្រីកសក្តានុពលអភិវឌ្ឍន៍ និងពូនជ្រុំសាមគ្គីភាព និងឯកភាពជាតិ ដោយបន្តឈរលើបាវចនាជាតិ គឺ «ជាតិ សាសនា ព្រះមហាក្សត្យ» និងបាវចនាបក្ស គឺ «ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម»។

ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានបន្ដទៀតថា ជាការពិត គឺជាភ័ព្វសំណាងដែលកម្ពុជាមាន សម្តេចព្រះ នរោត្តម សីហនុ ជាព្រះបិតាឯករាជ្យជាតិ ដឹកនាំការតស៊ូ ដើម្បីឯករាជ្យ ៩ វិច្ឆិកា ១៩៥៣ និងដឹកនាំការកសាងប្រទេសរយៈពេល ១៦ ឆ្នាំ ។ ប្រជាជនកម្ពុជាបានទទួលផលជាវិជ្ជមានពីឯករាជ្យ និងការអភិវឌ្ឍ បើទោះមានការរំខាន ដោយពួកឧទ្ទាមប្រដាប់អាវុធ ទាំងក្រុមក្រហម ក្រុមខៀវ និងក្រុម ស ក្តី ។

សម្ដេចតេជោបានជម្រាបជូនថា នៅគ្រានោះ កម្ពុជាមានសន្តិភាពតែខ្វះស្ថិរភាព ដោយសារក្រុមឧទ្ទាម និងការទម្លាក់គ្រាប់បែកតាមព្រំដែនជាមួយវៀតណាមខាងត្បូង ហើយសន្តិភាពនោះ មានត្រឹមតែរយៈពេល ១៦ ឆ្នាំប៉ុណ្ណោះ កម្ពុជាក៏ត្រូវបានធ្លាក់ចូលទៅក្នុងភ្លក់ភ្លើងសង្គ្រាមសារជាថ្មីម្តងទៀត ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០ ទម្លាក់សម្តេចព្រះ នរោត្ដម សីហនុ និងការចូលឈ្លានពានពីសំណាក់កងទ័ពអាម៉េរិក និងវៀតណាមខាងត្បូង ។ សម្តេចតេជោប្រធានព្រឹទ្ធសភាកម្ពុជាក៏បានលើកឡើងទៀតថា តាមរយៈការរៀបរាប់ខាងលើ គេអាចដឹងហើយថា អ្នកដែលបានកើតជំនាន់ខ្ញុំ ពុំមានពេលគ្រប់គ្រាន់ទទួលបានឱកាសសិក្សា និងការសប្បាយក្នុង ភាពជាយុវជននោះឡើយ តែផ្ទុយទៅវិញ ពួកយើងបែរជា ក្លាយខ្លួនជាចំណាប់ខ្មាំងនៃសង្គ្រាមម្តងហើយម្តងទៀត ដែលគ្មានផ្លូវផ្សេង សម្រាប់ជ្រើសរើសនោះឡើយ ។

សម្ដេចតេជោបានអះអាងថា ចំណុចចាប់ផ្ដើម គឺកើតចេញពីរដ្ឋប្រហារទម្លាក់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០ ហើយពេលនោះ សម្ដេច និង យុវជនស្នេហាជាតិរាប់ម៉ឺននាក់ផ្សេងទៀត បានសម្រេចចិត្តចូលរួមជាមួយកម្លាំងតស៊ូក្នុងព្រៃ តាមការអំពាវនាវរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ។ ប៉ុន្តែ សុបិននៃការរំដោះជាតិចេញពីការលូកដៃគ្រប់គ្រងពីបរទេសនៅក្រោមរបប លន់ នល់ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៧៥ បានប្តូរជំនួសដោយសោកនាដកម្មបង្ហូរឈាម, ក្រោមការគ្រប់គ្រងដោយមនោ គមវិជ្ជា ជ្រុលនិយមរបស់ខ្មែរក្រហម ដែលចង់ប្រែក្លាយកម្ពុជាជាប្រទេសកុម្មុយនីស្តឥតខ្ចោះ ដោយលុបបំបាត់ចោលទាំងស្រុងនូវវណ្ណៈ បានកាប់សម្លាប់អ្នកមានទ្រព្យ អ្នកចេះដឹង និងបំផ្លិចបំផ្លាញរាល់ហេដ្ឋារចនាសម្ព័ន្ធសង្គម និងសេដ្ឋកិច្ច ឱ្យរាបសូន្យ ហើយត្រឹមតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ខ្មែរក្រហមបានសម្លាប់ប្រជាជនកម្ពុជាស្លូតត្រង់អស់ជាង ៣ លាននាក់ ៕ប្រភពអាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *