អ្នកទទួលផលអគុណសម្តេចធិបតីហ៊ុន ម៉ាណែតដែលឆ្លើយតបសំណូមពរនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ ស្រុកម៉ាឡៃ

ខេត្តប​ន្ទា​យ​មា​ន​ជ័យ​ ៖ អា​ជ្ញា​ធ​រ​ ស​​មត្ថ​កិច្ច​ ​ព​ល​រ​ដ្ឋ​និ​ង​តួ​​អ​ង្គ​ទ​ទួ​ល​ផ​ល​បា​ន​ថ្លែ​​ង​អំ​ណ​រ​គុ​ណ​ស​ម្តេ​ច​ធិ​ប​តី​ ហ៊ុ​​​​ន​​​ ​​​ម៉ា​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​​មន្ត្រី​​ដែ​ល​ឆ្លើ​យ​ត​ប​សំ​ណូ​ម​ព​រ​​នានា​​នៅ​តំ​ប​ន់​អ​ភិ​វ​ឌ្ឍ​ន៍​បឹង​ជ​ង្រុ​ក​តេ​ជោ​ឈ្នះ​​ ​ឈ្នះ​ ​នៅ​ភូ​មិ​បឹ​ង​ជ​ង្រុ​ក​តេ​ជោ​​ ​ឈ្នះ​ ​ឈ្នះ​ ​ឃុំ​ទួ​ល​ព​ង្រ​ ​ស្រុ​ក​ម៉ា​ឡៃ ខេ​ត្ត​​ប​ន្ទា​យ​មា​ន​ជ័​យ​។​

ក្នុងនាមប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកស្វាយ ជា អភិបាលស្រុកម៉ាឡៃ កាលពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៤ បានថ្លែងថា: យើងខ្ញុំទាំងអស់គ្នា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលបំផុតជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៍ខ្ពង់ខ្ពស់ក្នុងពិធី “សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ” នកាលពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ ដូចទីតាំងខាងលើ។

ចំពោះភូមិ​អភិវឌ្ឍន៍បឹង​ជង្រុកតេជោឈ្នះ ឈ្នះសម្តេចធិបតីនាយករដ្ឋមន្ត្រី​ ក៏បានសម្រេចអភិវឌ្ឍបន្ថែមតាមសំណើដោយសម្រេច :ទី១- កសាងបន្ថែមនូវអគារសិក្សាចំនួន ១ខ្នង,​ ទី២-កសាងផ្លូវ​តភ្ជាប់ប្រវែងជាង ៩គម ទៅជាបេតុង/កៅស៊ូ និងទី៣-ព្រមទាំងសម្រេចផ្តល់ក្របខ័ណ្ឌដល់លោកគ្រូ និងអ្នកគ្រូ ចំនួន១១នាក់ផងដែរ ដែលបង្រៀននៅសាលាបឋមសិក្សាបឹងជង្រុកតេជោឈ្នអ ឈ្នះ ។

លោកអ៊ុំ រាត្រី និងលោកស្វាយ ជា បានបន្តថា: ក្នុងឪកាសនេះដែរ លោកក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យក៍សូមថ្លែងអំណរគុណដល់ លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ព្រមទាំងក្រុមការងារ សប្បុរជន និងកងកម្លាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលបានខិតខំចូលរួមយ៉ាងសស្រាក់សស្រាំរៀបចំអភិវឌ្ឍន៍តំបន់បឹងជម្រុក កន្លងមក និង ដំណើររៀបចំពិធីសម្ភោធនេះ បានប្រព្រឹត្តិដោយជោគជ័យយ៉ាងត្រចេះត្រចង់ ។
ប្រជាពលរដ្ឋសម្តែងអំណរសាទរ គោរពដឹងគុណជានិច្ចសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋគ្រប់កាល:ទេស:។

បើតាមលោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អោយដឹងថា : យោងប្រកាសលេខ ៣១៨៧ប្រក ចុះថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ ភូមិបឹងជង្រុកតេជោ ឈ្នះឈ្នះ ត្រូវបានបង្កើតឡើងដោយបំបែកចេញពីភូមិទួលប្រាសាទ នៃឃុំទួល ពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ដោយមានព្រំប្រទល់៖ ខាងជើង និង ខាងលិច ជាប់នឹងភូមិទួលប្រាសាទ ឃុំទួលពង្រ, ខាងត្បូងជាប់នឹងភូមិស្រឡៅជ្រុំ និងភូមិអូរកេស ឃុំទួលពង្រ, ខាងកើត ជាប់នឹងភូមិបឹងឈូក និងភូមិរស្មីមានជ័យ ឃុំទួលពង្រ និងភូមិបឹងជង្រុកតេជោឈ្នះឈ្នះបច្ចុប្បន្នមានប្រជាជនសរុបចំនួន ៤,២៦៨នាក់ ស្រី ២,១៦៦នាក់ ស្មើនឹង ១,២១៧គ្រួសារ។

បន្ទាប់ពីភូមិនេះបានបង្កើតឡើងដីឡូតិ៍ លំនៅដ្ឋាន ប្លង់កម្មសិទ្ធិនានាត្រូវបានរៀបចំជូនបងប្រជាពលរដ្ឋទាំងអស់ អមជាមួយដំណើរការកសាងហេដ្ឋា រចនាសម្ព័ន្ធដែលមានផ្លូវខ្វាត់ខ្វែង ប្រព័ន្ធធារាសាស្រ្តគ្រប់ច្រកល្ហក។ បច្ចុប្បន្នក្រុមការងារដោះស្រាយ និងអភិវឌ្ឍន៍តំបន់បឹងជង្រុកតេជោឈ្នះឈ្នះ បាននិងកំពុងបន្តសហការជាមួយក្រុមការងារចម្រុះថ្នាក់ខេត្ត ធ្វើការរៀបចំអភិវឌ្ឍន៍ភូមិបឹងជង្រុក តេជោ ឈ្នះ ឈ្នះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ដោយមានលោកយ៉ាង គឹមហ៊ុយ ទីប្រឹក្សាសម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងភរិយា ព្រមទាំងបុត្រ ជាម្ចាស់ជំនួយ។

សូមបញ្ជាក់ថា សមិទ្ធផលសំខាន់ៗបានស្ថាបនារួចរាល់និងកំពុងកើតឡើងជាបន្តបន្ទាប់ដូចខាងក្រោម៖
១-សាលារៀន ចំនួន០២ខ្នង ស្មើនឹង១២បន្ទប់ និងទីចាត់ការ ០១ខ្នង ២-មណ្ឌលសុខភាព ចំនួន ០១ខ្នង ៣-ទីស្នាក់ការកាកបាទក្រហមកម្ពុជា ចំនួន ០១ខ្នង ៤-ទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួន ០១ខ្នង ៥-ទីស្នាក់ការកងរាជអាវុធហត្ថ ចំនួន ០១ខ្នង ៦-ទីស្នាក់ការភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ចំនួន ០១ខ្នង ៧-ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ចំនួន ០១ខ្នង ៨-ទីស្នាក់ការសម្ពន្ធយុវជនស្រលាញ់សន្តិភាព ចំនួន ០១ខ្នង ៩-អាស្រមអាយុវែង លោកតាគង់ លោកយាយសម ចំនួន ០១ខ្នង ១០-ស្រះទឹកទំហំជាង ៦ហិកតា ១១-ខ្លោងទ្វារភូមិបឹងជង្រុកតេជោឈ្នះ ឈ្នះ ១២-ផ្លូវខ្វាត់ខ្វែងក្នុងភូមិ ក្រាលដោយថ្មភ្នំសរុបប្រវែង ៥៧,៣២០ម៉ែត្រ ១៣-ផ្លូវចាក់បេតុងជុំវិញតំបន់រដ្ឋបាលទទឹង ១០ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ និងរៀបចំដាក់ប្រព័ន្ធលូសរុបប្រវែង ៤,០១៥ម៉ែត្រ ១៤-ប្រព័ន្ធលូគ្រប់ខ្សែផ្លូវកាត់ទទឹងក្នុងតំបន់អភិវឌ្ឍន៍ទាំងមូល និងរ៉ឺហ្គែរ ១៣៥កន្លែង ១៥-លូប្រអប់មេ រំដោះទឹក ០៧កន្លែង ១៦-សួនច្បារបំពាក់ដោយឧបករណ៍ហាត់ប្រាណ និងសួនកុមារសាធារណៈ ០៤កន្លែង ១៧-ទីតាំងចុះចតឧទ្ធម្ភាគចក្រ ០៣កន្លែង ១៨-ស្លាកគណបក្សប្រជាជនកម្ពុជាតាំងលម្អបង្ហាញគ្រប់តាមដងផ្លូវ ១៩-ដាំដើមក្ងោកលម្អគ្រប់តាមដងផ្លូវ ២០-ចាក់បេតុងផ្លូវចូលសាលារៀន ចាក់សាបទីធ្លាសាលារៀន និងទីធ្លាអគាររដ្ឋបាលនានា ២១-លំនៅដ្ឋានតេជោឈ្នះឈ្នះ ជូនជូនពិការដែលជាមេក្រុមចំនួន៩នាក់ ម្នាក់ ១ខ្នងថ​វិ​កា​ចំ​ណា​​យ​ស​រុ​ប​ក្នុ​ង​តំ​ប​ន់​អ​ភិ​​វ​ឌ្ឍ​ន៍​បឹ​ង​ជ​ង្រុ​ក​​តេ​ជោ​ ​ឈ្នះឈ្នះ​​១៥​​លា​ន​ដុ​ល្លា​ប្លា​យ​ស​រ​អា​​និ​ង​កា​រ​ប​ន្ត​អ​ភិ​វ​​ឌ្ឍ​ន៍​ជា​ប​ន្ត​ប​ន្ទា​ប់​តា​ម​ជា​ក់​ស្តែ​ង​តា​ម​​ ​ពេ​ល​វេ​លា​វិ​វ​ត្ត​ន៍​៕​ប្រ​ភ​​ព​អា​កា​ប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *