រដ្ឋម​ន្ត្រី​ក្រ​​សួ​ង​ព័​ត៌​មា​ន លើ​​ក​ឡើ​ង​ពី​តួ​នា​ទី​ដ៏​សំ​​ខា​ន់នៃ​ ប្​​រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ ​ក្នុ​ង​កា​រ​​ជំ​រុញ​ កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​​កា​រ​ឆ្ល​ង​ដែ​ន​ ​កំ​ណើ​ន​សេ​​ដ្ឋ​កិ​ច្ច​ស​ង្គម​ ​​និ​ង​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​​នឹង ព័​ត៌​មា​ន​ក្លែ​ង​ក្លា​​យ​

នៅ​ចំ​ពោះ​​មុ​ខ​ថ្នា​ក់​ដឹក​​នាំ​ខេ​ត្ត​យូ​ណា​ន​ ​នៃ​សា​ធា​រ​ណៈ​​រ​ដ្ឋ​ប្រ​ជា​មា​​និ​ត​ចិ​ន​ ​និ​ង​​តំ​ណា​ង​ម​ក​ពី​ប​ណ្តា​ប្រ​ទេ​​ស​នា​នា​ក្នុ​ង​ទ្វី​ប​អា​ស៊ី​ ​​និ​ង​ទ្វី​ប​អា​ហ្វ្រិ​ក​​ ​ប្រ​មា​ណ​៣​០​០​នា​​ក់​ ​ឯ​ក​ឧ​ត្ត​ម​ ​នេ​ត្រ​​ ​ភ​ក្រ្តា​ ​រ​ដ្ឋ​​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​​ន​ ​បា​ន​អំ​ពា​វ​នា​​វ​ឱ្យ​មា​ន​កា​រ​ស​​ហ​កា​រ​លើ​ប្រ​ព័​ន្ធ​ផ្ស​​ព្វ​ផ្សា​យ​កា​ន់​តែ​ទូ​​លំ​ទូ​លា​យ ​នៅ​ក្នុ​ង​អំ​ឡុ​ង​ពេ​ល​នៃ​​កា​រ​ថ្លែ​ង​សុ​ន្ទ​រ​ក​ថា​គ​​ន្លឹះ​ក្នុ​ង​វេ​ទិ​កា​ស្តី​ពី​ប្រ​​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​អ​​ន្ត​រ​ជា​តិ​លើ​ក​ទី​៣​ ​​ដែ​ល​ប្រ​ព្រឹ​ត្ត​ធ្វើ​ឡើ​ង​នៅ​ថ្ងៃ​ទី​១​​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៤​​ ​នៅ​ម​ណ្ឌ​ល​ស្វ​យ័​​ត​ស៊ី​ស​ន់​ប៉ា​ណា​ ​ខេ​​ត្ត​យូ​ណាន។ឯ​​ក​​​ឧ​​ត្ត​ម​បា​ន​លើ​ក​ឡើ​ង​ពី​​តួ​នា​ទី​ដ៏​សំ​ខា​ន់​នៃ​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​ក្នុ​ង​​កា​រ​ជំ​រុ​ញ​កិ​ច្ច​ស​ហ​​ប្រ​តិ​ប​ត្តិ​កា​រ​ឆ្ល​ង​ព្រំ​ដែ​ន​ ​កំ​ណើ​ន​​សេ​ដ្ឋ​កិ​ច្ច​ស​ង្គ​ម​​ ​និ​ង​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​នឹ​ង​ព័​ត៌​មា​ន​ក្លែ​ង​ក្លា​យ​។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងភាពជាដៃគូរវាងកម្ពុជានិងប្រទេសចិន រួមមានគំនិតផ្តួចផ្តើម “ដំណើរទេសចរណ៍យូណាន-អង្គរ” និងភាពយន្តឯកសារដែលផលិតរួមគ្នា ដោយលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ ជាដើម។ ឯកឧត្ដមក៏បានបង្ហាញទៅដល់អ្នកចូលរួមទាំងអស់ពីការស្ទុះងើបឡើងវិញគួរឱ្យកត់សម្គាល់នៅក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដោយទទួលបានភ្ញៀវទេសចរចំនួនជាង៥លាននាក់ក្នុងឆ្នាំ២០២៤ និងបានកោតសរសើរចំពោះការរួមចំណែករបស់ប្រទេសចិនក្នុងការអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យមានកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិត ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការដោះស្រាយព័ត៌មានក្លែងក្លាយ និងលើកកម្ពស់វិស័យ”ការទូតព័ត៌មាន” ដើម្បីធានាបាននូវព័ត៌មានប្រកបដោយសុវត្ថិភាព និងត្រឹមត្រូវ។ ឯកឧត្ដមបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ សន្តិភាពក្នុងតំបន់ និងវិបុលភាព។ ប្រភពអាកាប៉េ

You might like

Leave a Reply

Your email address will not be published. Required fields are marked *