ជ​​នស​ង្ស័​យ​ជ​នជា​​តិ​ថៃ​ម្នា​ក់ ត្រូវបានឣា​​វុធ​​ហ​ត្ថ​ខេត្ត​ ​បញ្ជូ​ន​ទៅ​សា​លា​ដំ​បូង​ខេត្ត ​ឣ​នុ​វ​ត្តតា​ម​នី​តិ​វិធី​ ​ពាក់​ព័​ន្ធ​ក​​រ​ណី​ជួ​ញ​ដូរ និ​​​ងប្រើ​ប្រាស់​ នូ​វ​​សា​រ​ធា​តុ​ញៀ​ន​​

ខេត្តប​ន្ទា​យ​មា​ន​​ជ័យ ៖ ក​ម្លាំ​ង​មូ​ល​​ដ្ឋា​ន​ក​ង​រា​ជ​អា​វុ​ធ​ហ​ត្ថ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​ នៅ​ម៉ោ​ង​៨​និ​ង​៤​០​នា​ទី​ថ្ងៃ​ទី​​១៥ ខែ​ធ្នូ​​ ​ឆ្នាំ​២​០​២​៤​ ​បា​ន​​ទ​ទួ​ល​ព័​ត៌​មា​ន​ពី​ស​ន្តិ​សុ​ខ​​ថា​ ​មា​ន​ក​រ​ណី​ល​​ក់​និ​ង​ប្រើ​ប្រាស់​ដោ​យ​ខុ​ស​ច្បា​​ប់​នូ​វ​គ្រឿ​ង​ញៀ​ន​ ​​នៅ​ចំ​ណុ​ច​អ​គា​រ​ស្នា​​ក់​នៅ​ ​ស្ថិ​ត​ក្នុ​ង​ភូ​មិ​​បា​លិ​លេ​យ្យ​២​ ​ស​ង្កា​ត់​ប៉ោ​​យ​ប៉ែ​ត​ ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​ ​ខេ​ត្ត​ប​​ន្ទា​យ​មា​ន​​ជ័​យ។​

មន្ត្រីសមត្ថកិច្ចអោយដឹង កាលពីថ្ងៃទី១៧ ខែធ្នូ ថា ៖ ក្រោយទទួលបានពត៌មាននេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ចំណុចកើតហេតុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ឈ្មោះ ខាំភី ចាំលាង ហៅ ឃីង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិថៃ ។
ព្រមទាំងធ្វើការឆែកឆេរលើខ្លួនជនសង្ស័យ រកឃើញមានវត្ថុតាងគ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួន១៧ថង់កិប ស្មើនឹង១៧០គ្រាប់ ទម្ងន់២៥,០៣ក្រាម, ទូរសព្ទ ចំនួន០៥គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។ និងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលវិជ្ជមាន(+) ។

ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលក់ និងប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀនពិតប្រាកដមែន។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *