ឯក​ឧត្ត​ម​​ ​នេ​ត្រ​ ​ភ​ក្ត្រា​ រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ ផ្ញើ​សា​​​រ​​គោ​រ​ព​ជូ​ន​ពរ ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​និ​ង​ស​​ម្តេ​ច​កិត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ក្នុ​ង​​ឱ​កា​សខួ​ប​​៤​៩​ឆ្នាំ ​ ​នៃ​ចំ​ណ​ង​អា​ពា​ហ៍​ពិ​ពា​ហ៍​

​​ឯ​ក​ឧ​ត្ត​ម​ ​​នេ​ត្រ​ ​ភ​ក្ត្រា​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​​ព័​ត៌​មា​ន​ ​និ​ង​ម​ន្រ្តី​រា​ជ​កា​រ​ទាំ​ង​អ​ស់​ ​​បា​ន​ផ្ញើ​សា​រ​លិ​ខិ​ត​គោ​​រ​ព​ជូ​ន​ព​រ​ ​ស​ម្តេ​ច​​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​ធា​​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​​ជា​ ​និ​ង​ស​ម្តេ​ច​កិ​ត្តិ​ព្រឹ​ទ្ធ​​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុ​ន​សែ​​ន​ ​ក្នុ​ង​ឱ​កា​ស​​ខួ​ប​៤​៩ឆ្នាំ​ ​នៃ​ចំ​ណ​​ង​អា​ពា​ហ៍​ពិ​ពា​ហ៍​ ​ដែ​ល​ប្រ​ព្រឹ​​ត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥​ ខែ​ម​​ក​រា​ ​ឆ្នាំ​២​០​២​៥​។​

​នៅ​​ក្នុងឱកាសដ៏សិរីមង្គលាភិរម្យប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមគោរពអនុញ្ញាតសម្តែងនូវអំណរសាទរ យ៉ាងស្មោះអស់ពីដួងចិត្ត ប្រកបដោយមនោសញ្ចេតនា រំភើបរីករាយក្រៃលែង និងសូមបួងសួងដល់ទេវតា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រសិទ្ធពរជ័យដល់ចំណងអាពាហ៍ពិពាហ៍ ដែលបានកើតឡើងក្នុងគ្រាដ៏សែនកម្សត់នោះ ឱ្យកាន់តែផ្អែមល្ហែម ត្រជាក់ត្រជំដូចទឹកអម្រឹត និងសូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ និងសម្រេចបាន ជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការបន្តចូលរួមដឹកនាំប្រទេស ដើម្បីអភិវឌ្ឍលើគ្រប់វិស័យ មានភាពរីកចម្រើនរុងរឿង ក្រោមដំបូលមហាសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តរៀងទៅ។

ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសដ៏មង្គលាភិរម្យនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមព្រះអង្គតាមជួយបីបាច់ ថែរក្សា អភិបាលប្រោះព្រំជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី បុត្រប្រសា ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរដ៏ប្រពៃថ្លៃថ្លាបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *