ខេត្តកំពង់ឆ្នាំង ៖ ត្រីប្រហុកបានចាប់ផ្ដើមត្រូវតាំងពីថ្ងៃ៣កើត ហើយមកដល់ថ្ងៃ៦កើត ខែបុស្ស ត្រូវនឹងថ្ងៃទី 4 ខែមករា ឆ្នាំ 2025 ត្រីប្រហុកបានចាប់ផ្ដើមត្រូវខ្លាំង មន្ត្រីរដ្ឋបាលជលផលកំពង់ឆ្នាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលចង់ធ្វើត្រីប្រហុក ផ្អក សូមទៅតាមទីតាំងដែលនៅជិតដើម្បីទិញត្រីធ្វើប្រហុកឲ្យបានទាន់ពេលវេលា។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់ថា នៅថ្ងៃទី ៦កើត ខែបុស្ស ត្រូវនៅថ្ងៃទី 4 ខែមករា ឆ្នាំ ២០២៥ ត្រីប្រហុក បានចាប់ផ្ដើមត្រូវគ្រប់ទីកន្លែង និយាយជារួមចាប់ផ្ដើមតាំងពីតំបន់ឆ្នុកទ្រូ ស្រុកបរិបូណ៌ រហូតដល់ព្រុំទល់ស្រុកកំពង់ត្រឡាច ជាមួយនិងស្រុកពញាឮ ខេត្តកណ្ដាល។
បងប្អូនដែលបំណងទិញត្រីធ្វើប្រហុកសូមអញ្ជើញទៅតាមទីតាំងដែលមាននៅតំបន់ឆ្នុកទ្រូ តំបន់ សេះស្លាប់ ស្រុកបរិបូរណ៍ តំបន់ផ្សារក្រោម ក្រុងកំពង់ឆ្នាំង នៅកំពង់
ប្រាសាទ ឃុំសែប និងកំពុងត្រឡាចក្រោម ក្នុងស្រុកកំពង់ត្រឡាច ។
លោក លី ឡា បានបញ្ជាក់ថាសម្រាប់ត្រីធំៗ ដូចជាត្រីចង្កែង ត្រីឆ្កោក ត្រីឆ្ពិន គឺមានលក់នៅផ្សារពន្លៃ មុខសាលាស្រុកបរិបូណ៌ កំពុងសំបូរ ណាស់ ដោយសារការនេសាទដោយដាក់លប តែឃើញប្រជានេសាទសម្រុកយកមកដាក់លក់
នៅផ្សារពន្លៃកាលយប់ ថ្ងៃទី ៣ខែ
មករាឆ្នាំ 2025 នេះ ដែលមានភ្ញៀវ ជាអ្នកដំណើរចូលទិញយ៉ាងច្រើនផងដែរ។
ចំពោះតម្លៃត្រីប្រហុកដែលអង្គភាពយើងទទួលបានមានតម្លៃខុសៗគ្នា នៅមាត់កំពុងទឹក ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ត្រីស្រស់សម្រាប់យកមកកាត់ធ្វើធ្វើត្រីប្រហុកមួយគីឡូក្រាមថ្លៃ 600 រៀល។
នៅកំពុងប្រាសាទ ឃុំសែប ស្រុកកំពង់
ត្រឡាច អ្នកទិញត្រីយកមកធ្វើប្រហុកថ្លៃ 1.000 រៀលក្នុងមួយគីឡូក្រាម និងនៅកំពង់ត្រឡាចក្រោម ថ្លៃ 1.100 រៀលក្នុងមួយគីឡូក្រាម ។
ចំពោះស្ថានភាពកាត់ក្បាលត្រីប្រហុកសម្រាប់ឆ្នាំ 2025 នេះគឺខុសពីបណ្ដាឆ្នាំកន្លងទៅ ដែលអ្នកស្រុកឆ្ងាយៗ ដូចមកពីឃុំចោងម៉ោង ក្នុងស្រុកទឹកផុសឬមកពីខាងស្រុកសាមគ្គីមានជ័យបានបរ រទេះ
គោ មកទិញត្រីកាត់ក្បាល ធ្វើប្រហុក ពួក
គាត់ទាំងនោះត្រូវមកដេកផ្លូវចាំទិញត្រីកាត់ក្បាលធ្វើប្រហុកមួយយប់ឬពីរយប់ ពេលពេញពាង ក្រឡ ទើបត្រឡប់ទៅវិញ ដោយឡែកស្ថានភាពបច្ចុប្បន្នដោយ
សារតែមានផ្លូវខ្វៃងខ្វាត់ ស្រួលក្នុងការធ្វើដំណើរ ពួកគាត់បានបើករម៉កម៉ូតូ ឬក៏ម៉ូតូទិញច្រកការុងដឹកទៅទាំងស្រស់យកទៅកាត់ក្បាលធ្វើប្រហុកនៅលំនៅឋានតែម្ដង ពុំសូវឃើញមាននរណាមកដេក
ចាំកាត់ក្បាលត្រីប្រហុកដូចមុនឡើយ។
ប៉ុន្តែសម្រាប់ឈ្មួញធំៗដែលចាំទិញត្រីកាត់ក្បាលធ្វើប្រហុកប្រើដោយម៉ាស៊ីនកាត់ក្បាល គឺកាត់នៅនឹងកន្លែង ធ្វើលើ
ទឹកតែម្ដង៕