ខេត្តកណ្តាល ៖ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជមួយក្បាល ដែលមានទម្ងន់ 30 គក្រ និងមានប្រវែងដងខ្លួនសរុប 133 ស.ម ចាប់បាននៅភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ក្រុមការងារយើងបានពាក់ស្លាកសញ្ញា និងបានលែងចូលទន្លេវិញប្រកបដោយសុវត្ថិភាព៕ប្រភពអាកាប៉េ