ខេត្តបាត់ដំបង ៖ យោងស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានទៅសហការបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ។
លោកវរសេនីយ៍ទោ ប្រាក់ ធី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានដឹកនាំកម្លាំង សហការជាមួយកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវទឹករដ្ឋបាលឃុំព្រៃចាស់ កម្លាំងយោធភូមិភាគទី៥ មន្ទីរបរិស្ថាន ដោយមានលោកព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបងប្រើប្រាស់កាណូតស្មាច់ ១៦គ្រឿង( ធំ០៥គ្រឿង) ចុះធ្វើការពិនិត្យនិងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ចំនួន០១លើកនៅក្នុងភូមិសាស្ត្រឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ការសហការទទួលបានលទ្ធផលដូខាងក្រោម៖
១-បានធ្វើការអប់រំប្រជាពលរដ្ឋ នៅតាមបណ្តោយដងស្ទឹងដែលមានដាក់ បរ ណរ៉ាវ និងស្បៃម៉ុងបិទអូរ ព្រែក អោយធ្វើការរុះរើ ហើយប្រជាពលរដ្ឋបានយល់ព្រមរុះរើដោយស្ម័គ្រចិត្ត។
២-បានបង្ក្រាប និងកាប់បំផ្លាញចោល តាមបណ្តោយដងស្ទឹង៖
-សាច់ម៉ងប្រវែង ១៦៥០ម៉ែត្រ
-ឡុកចំនួន ០៥គ្រឿង
-បង្គោលចំនួន ៧០០ដើម
-លូស្បៃម៉ុងចំនួន ០៨
-លែងត្រីចូលបឹងធម្មជាតិវិញចំនួន ១៥០គីឡូក្រាម។
ឬសរុបរួម៖ សាច់ម៉ងប្រវែង១៦៥០ម៉ែត្រ ឡុកចំនួន ០៥គ្រឿង បង្គោលចំនួន៧០០ដើម លូស្បៃម៉ុងចំនួន ០៨ និងលែងត្រី ១៥០គីឡូក្រាម។
ចំពោះវត្ថុតាងខាងលើត្រូវបានក្រុមការងារសម្រេចកាប់បំផ្លាញ (ដុតចោលនៅនឹងកន្លែង)៕