រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាល បានផ្តល់ការអន្តរាគមន៍ ក្នុងការអនុវត្ត កម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនប្រជាជនក្រីក្រ និង ងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ ១៩ ចាប់ពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ ដល់ ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ បានចំណាយ ថវិការដ្ឋ ចំនួន ៥៥៥ ៥០១ ៧៩៦ ០០០ រៀល ស្មើនឹង ១៣៥,៤៩ លាន ដុល្លារអាមេរិក ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិ សម្បទា ។
សេចក្តីជូនដំណឹងដដែល លើកឡើងថា កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ឲ្យអនុវត្តជា ផ្លូវការ នូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយ រងគ្រោះ ក្នុងអំឡុងពេល ប្រយុទ្ធ នឹង ជំងឺ កូ វីដ ១៩ ហើយ ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ក៏បានចាប់ផ្តើម ដំណើរការអនុវត្តកម្មវិធី នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ មកដល់បច្ចុប្បន្ន បានចំនួន ៣ ជុំ មាន ៥លើក រួចមកហើយ ។
ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានប្រកាសថា គិត ត្រឹមថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ វេលា ម៉ោង ៦ ល្ងាច ការបើក ផ្តល់ ជុំ ទី ៣ លើក ទី ១ ត្រូវបាន បញ្ចប់ ដោយ ទទួលបាន លទ្ធផល ដូចខាងក្រោម ៖ ចំនួន គ្រួសារ ៦៧៤ ១៤៦ គ្រួសារ ត្រូវជា សមាជិក ២ ៦៧៦ ៧៤០ នាក់ ។ ក្នុងនោះ កុមារ អាយុ ពី ០-៥ ឆ្នាំ មាន ចំនួន ២៣៦ ៨៩៩ នាក់ មនុស្ស ចាស់ អាយុ ពី ៦០ ឆ្នាំ មាន ចំនួន ៣១៦ ២៨៦ នាក់ ។ ជន មាន ពិការភាព ចំនួន ៥៩ ៦៤៧ នាក់ និង គ្រួសារ ដែលមាន ជំងឺអេដស៍ ចំនួន ១៩៦៤ នាក់ ។ នៅ ខែវិច្ឆិកា នេះ រាជរដ្ឋាភិបាល បាន ចំណាយ ទឹកប្រាក់ សរុប ១២០ ៥១២ ៤០៤ ០០០ រៀល ស្មើ ប្រមាណ ជាង ២៩ លាន ៧៩ ម៉ឺន ដុល្លារ អាមេរិក ។
តាម សេចក្តីជូនដំណឹង សម្រាប់ ការបើក ផ្តល់ប្រាក់ ឧបត្ថម្ភ ជុំ ទី ៣ លើក ទី ២ ចាប់ផ្តើម ពីថ្ងៃ ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ រហូតដល់ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ មាន រយៈ ពេ ឡ ៣០ ថ្ងៃ ៕