នគរបាល ប​ង្រ្កា​បល្បែ​ង​មាន់​ជល់ ​និ​ងបៀ​រ ២​ក​រ​ណី ​នៅ​ស្រុក​ក្រគ​រ​

ខេ​ត្ត​ពោធិ៍​សា​ត់ ​៖​ ក​ម្លាំ​ងស​ម​ត្ថ​កិច្ច​ន​គរ​បា​លនៃ​អ​ធិកា​រ​ដ្ឋាន​ន​គ​របា​លស្រុ​ក​ និ​ង​ប៉ុស្កិ៍​នគ​រ​បាល​រដ្ឋ​បា​ល​ ស​ហ​ការ​គ្នាចុះ​ប​ង្រ្កាប​ល្បែង​ស៊ីស​ងជ​ល់​មាន់​ភ្នា​ល់លុ​យ ​និង​បៀរ​ក្នុ​ង​ដែន​សម​ត្ថកិ​ច្ចរ​ប​ស់ខ្លួ​ន ​។

សមត្ថកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថា ករណីបង្រ្កាបល្បែងស៊ីសងខាងលើ ធ្វើឡើងនារសៀលថ្ងៃអាទិត្យ ១៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ប៊ិន សៀម ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្ថិតនៅភូមិអូរតាប្រុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ កម្លាំងបង្រ្កាបបានរួមមាន សង្វៀនជល់មាន់ចំនួន៣វង់ ធុងជ័រតូចចំនួន៣ និងសម្ភារៈមួយចំនួន ក្រុមជនញៀនល្បែងស៊ីសងរត់គេច ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ក្នុងវេលាដដែលនោះ កម្លាំងបន្តបង្រ្កាបល្បែងស៊ីសង(បៀរ)ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ជឹម ស៊ីម ភេទស្រី អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ កម្លាំងបានអនុវត្តបានរួមមាន កម្រាលលេងល្បែងបៀរ១ និងបៀរ១ហ៊ូស្មើនឹងចំនួន៥២សន្លឹក ម្ចាស់ផ្ទះ។

ប្រភពដដែលបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន វត្ថុតាងសង្វៀនជល់មាន់ភ្នាល់់លុយ និងសម្ភារៈបំផ្លាញចោល ចំណែកល្បែងបៀរ និងម្ចាស់ផ្ទះនាំទៅបន្តនីតីវិធី នៅអធិការដ្ឋាននគរបាលស្រុក ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *