អបអរសាទរខួប៨ឆ្នាំឈានចូលឆ្នាំទី ៩ នៃការបង្កើតក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី (០២ ធ្នូ ឆ្នាំ២០១២ ដល់ ០២ ធ្នូ ឆ្នាំ២០២០)
គិតមកដល់ខួប ៨ឆ្នាំនេះ ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យយើង ចុះបេសកកម្មបានចំនួន ២៦៣លើក ដែលមានគ្រូពេទ្យចូលរួមចំនួន ៤,៣៦៣នាក់ (បួនពាន់បីរយហុកសិបបីនាក់) ក្នុងនោះស្ត្រីមានចំនួន ២,៥៦៩នាក់ (ពីរពាន់ប្រាំរយហុកសិបប្រាំបួននាក់) បានចុះពិនិត្យព្យាបាលជំងឺនិងចែកថ្នាំជូនដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋបានចំនួន ៥៤០,០៦៧នាក់
(ហាសិបបួនម៉ឺនសូន្យពាន់សូន្យរយហុកសិបប្រាំពីរនាក់) ក្នុងនោះស្ត្រីមានចំនួន ៣៦៣,២០៤នាក់ (សាមសិបប្រាំមួយម៉ឺនបីពាន់ពីររយបួននាក់) ក្នុង ២០ រាជធានី-ខេត្ត ។
បេសកកម្មទាំងអស់នេះសម្រេចទៅបានដោយរលូនគឺ៖ដោយមានការណែនាំចង្អុលបង្ហាញ និងការឧបត្ថម្ភគាំទ្រជាមូលដ្ឋានគ្រឹះពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដោយមាន ឯកឧត្តម លេង ផាលី ជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងមានការចូលរួមយ៉ាងសស្រាក់សស្រាំពីបណ្តាអនុប្រធាន លោកគ្រូ អ្នកគ្រូពេទ្យ រួមទាំងក្រុមការងារទាំងអស់។
អរគុណសន្តិភាព ដែលផ្តល់ឱកាសឲ្យក្រុមការងារយើងបានបំពេញការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋយើង៕