ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ ខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីការតាមដាន គាំទ្រ និងជម្រុញសកម្មភាព កំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងចុះសួសុខទុក្ខចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រតាមខ្នងផ្ទះ ចំនួន ១០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករក្រអូប ១ការ៉ុង ស្មើ ២៥គីឡូក្រាម ពូជសំរាប់ដាំដំណាំចំនួន ៥ មុខ (ត្រឡាច,ត្រសក់ស្រូវ, ននោង, ស្ពៃ និង ល្ហុង) ថវិកាចំនួន ២ ម៉ឺនរៀល ចែកថ្នាំពេទ្យផ្នែកជំងឺផ្លូវចិត្ត ចំនួន ៨១ នាក់ ម្នាក់ទទួលបានថវិកាចំនួន ២ ម៉ឺនរៀលបន្ថែម រួមទាំងពូជដំណាំដាំដុះចំនួន ៥មុខ ចូលរួមកាន់បិណ្ឌទី៨ នៅមហាពោធិព្រឹក ហៅថាវត្តបឹងប្រា សរុបថវិកាអស់ចំនួន ១៥ លាន រៀល និងពិនិត្យមើលស្ថានភាពត្រៀមដើម្បីរៀបចំធ្វើវេទិកាសាធារណៈដើម្បីជួយដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលនៅសេសសលជូនប្រជាពលរដ្ឋអោយបានល្អ ជាពិសេសគឺសេវាសាធារណ:ជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធិភាពថែមទៀត សំដៅអោយប្រជាពលរដ្ឋមានការជឿទុកចិត្ត និងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល នៅឃុំទាំង០៩ ក្នុង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសណ្តាន់ មន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរនិងឃុំទាំង៩ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំ សរុបចំនួន ៦២ នាក់ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៨:៣០ នាទីព្រឹក។
ជាពិសេសត្រួតពិនិត្យការជួសជុលផ្លូវលំប្រវែង ២៣ គីឡូម៉ែត្រ ពីឃុំទំរីង មកឃុំសុចិត្រ តាមសំណូមពរពីប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាន សរុបថវិកាបណ្តោះអាសន្នអស់ចំនួន ២០ លានរៀល ។
អរគុណសន្តិភាព អរគុណគោលនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន ៕