ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ
សូមជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ យើងខ្ញុំលំឱនកាយវាចាចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមប្រទាននូវពរជ័យបវរមហាប្រសើរជូនសម្តេច សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន ជន្មាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
ជាថ្មីម្ដងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជូនសម្តេច ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ផ្សព្វផ្សាយដោយ មាស ច័ន្ទរិទ្ធ ក្រុមការងារគណបក្សប្រជាជន ចុះជួយមូលដ្ឋានស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ។