ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ
????នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឱរ៉ាល់ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឱរ៉ាល់ នៅសាលាស្រុកឱរ៉ាល់។
ក្នុងនោះ អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងបូកសរុបលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឱរ៉ាល់ ដែលក្នុងនោះរួមមាន (១) ស្ថានភាពក្រុមការងារ (២) ការចូលរួមគាំទ្រការអនុវត្តកម្មវិធីនយោបាយអាទិភាព និងវិធានការនានារបស់រាជរដ្ឋាភិបាល (៣) ផែនការរៀបចំវេទិកាសាធារណៈដើម្បីប្រមូល និងដោះស្រាយបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន និង (៤) បញ្ហាប្រឈម និងសំណូមពររបស់ក្រុមការងារ។ អង្គប្រជុំ បានផ្តោតសំខាន់លើការអនុវត្តកម្មវិធីនយោបាយអាទិភាព ដែលគ្រប់ដណ្តប់លើការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ការអប់រំ កសិកម្ម និងធនធានទឹក ក្នុងស្រុកឱរ៉ាល់។
ផ្សព្វផ្សាយដោយ មាស ច័ន្ទរិទ្ធ ក្រុមការងារគណបក្សប្រជាជន ចុះជួយមូលដ្ឋានស្រុកឪរ៉ាល់ ។