ឯកឧត្តម ប៊ិន ត្រឈៃ ៖ ឈាម គឺជាដើមទុនដ៏មានតម្លៃបំផុតសម្រាប់សង្គមជាតិ ការបរិច្ចាគឈាម១ដង អាចជួយជីវិតមនុស្ស១នាក់
ក្រសួងផែនការ
នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបរិច្ចាគឈាមលើកទី៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “យើងរួមគ្នាបរិច្ចាគឈាម ១០០០សាក់ ដើម្បីសង្គ្រោះជីវិត” ដែលរៀបចំឡើងដោយក្រុមការងារ ស.ស.យ.ក. វិស័យផែនការ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងផែនការ ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក វិស័យផែនការ និងសប្បុរសជនជាច្រើនរូប ប្រារព្ធឡើងនៅទីស្តីការក្រសួងផែនការ។
ផ្សព្វផ្សាយដោយ មាស ច័ន្ទរិទ្ធ ក្រុមការងារគណបក្សប្រជាជន ចុះជួយមូលដ្ឋានស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ។