ឯកឧត្តម សុខ គាង រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារប្រតិបត្តិខេត្តពោធិ៍សាត់ និង
ឯកឧត្តម ហេង សុភាណា អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ នៅសាលាឃុំមេទឹក ស្រុកបាកាន បានដឹកនាំកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ ដេីម្បីចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ពាក់ព័ន្ធនឹងបឹងទន្លេសាប ដើម្បីធ្វើបច្ចុប្បន្នភាព និងចងក្រងទិន្នន័យក្បាលដី ក្នុងភូមិសាស្ត្រឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ផ្សព្វផ្សាយដោយ មាស ច័ន្ទរិទ្ធ
នាយកគេហទំព័រសន្តិភាពប៉ុស្តិ៍។