ខេត្តបន្ទាយមានជ័យ ៖ រដ្ឋបាលខេត្តនិងយុវជនខេត្តបន្ទាយមានជ័យ បាននឹងកំពុងបន្តសម្រុកធ្វើយុទ្ធនាការបង្ការចម្លងមេរោគកូវីដ ១៩ នៅគោលដៅជាច្រើនក្នុងទីប្រជុំជនខេត្ត នាក្រុងសិរីសោភ័ណ និងនៅតាមស្រុកនានា ។
សកម្មភាពនោះធ្វើឡើងក្រោយផ្ទុះព្រឹត្តការណ៍កូវីត ១៩ សហគមន៍ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២០ និងជាពិសេសជាការអនុវត្តអនុសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាសារណែនាំបន្ទាន់ថ្មីៗរបស់ក្រសួងសុខាភិបាល ទាក់ទិននឹងការបង្ការ ទប់ស្កាត់ ចាត់វិធានការលើជម្ងឺឆ្លងផ្លូវដង្ហើមប្រភេទថ្មីនេះ ។
លោក មួន យុកសាន សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យនិងជាសមាជិកយុវជនខេត្តបានអោយដឹងថ្ងៃទី៦ខែធ្នូឆ្នាំ២០២០ ថា ៖ “សកម្មភាពបន្ទាន់របស់យលងគឺយើងរួមគ្នាថែរក្សាអនាម័យអោយបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល ពិសេសសារអំពាវនាវ របស់សម្តេចតេជោ ដើម្បីបង្ការកុំអោយជំងឺកូវីត ១៩ ឆ្លងចូលសហគមន៍របស់យើង ” ៕