សម្តេចតេ​ជោ​ ​ហ៊ុន​ ​សែ​ន ​អ​ញ្ជើ​ញចូ​ល​រួម កិ​ច្ច​ប្រ​ជុំ​កំ​ពូល​ ​ ​A​C​ME​C​ ​លើ​កទី​៩​ ​តាម​ប្រ​ព័​ន្ធវី​ដេ​អូ​

នៅ​ព្រឹក​ថ្ងៃ​ទី​៩​ ខែ​ធ្នូ​ ​ឆ្នាំ២​០​២០​ ស​ម្ដេ​ចអ​គ្គ​ម​ហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែ​ន​ ​នា​យ​ករ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រាជា​ណា​ច​ក្រ​ក​ម្ពុជា​ ​បា​ន​អ​ញ្ជើញ​ចូ​ល​រួ​ម​នៅ​ក្នុ​ងកិ​ច្ច​ប្រ​ជុំ​ ​AC​M​E​C ​ដែ​ល​ប្រា​រព្ធ​ធ្វើ​ឡើ​ង​តាម​ប្រ​ព័​ន្ធ​វី​ដេ​អូ។​ ​
​នៅក្នុ​ង​កិ​ច្ច​ប្រ​ជុំដ៏​សំ​ខា​ន់​នេះគឺផ្ដោ​ត​ទៅ​លើ​មូ​លប​ទ​ ​”​ ភា​ព​ជា​ដៃ​គូ​សម្រា​ប់​កា​រ​ត​ភ្ជា​ប់ ​និ​ង​ភា​ពធ​ន់​”​ ​។ ​នៅ​ក្នុ​ង​កិ​ច្ចប្រ​ជុំ​នេះ​ ​អ្វីដែ​ល​សំ​ខា​ន់គឺ​មា​ន​ចេ​ញឯ​ក​សា​រ​ទីមួ​យ​គឺ​សេ​ច​ក្តី​ថ្លែង​កា​រ​ណ៍​ភ្នំ​ពេញ​នៃ​កិ​ច្ច​ប្រជុំ​កំ​ពូ​ល​ A​C​M​E​C ​លើ​ក​ទី​៩ ​ដោ​យ​គូស​ប​ញ្ជា​ក់​ទៅ​លើ​ចំ​ណុច​សំ​ខា​ន់​ៗ​ជា​ពិសេ​ស​ពា​ក់​ព័​ន្ធទៅ​ ​នឹ​ងអ្វី​ដែ​ល​ជា​កា​រ​យ​ក​ចិត្ត​ទុ​កដា​ក់របស់​ប្រទេស ​ACME​C ទាំង​ប្រាំប្រទេ​សក្នុងនោះ​កម្ពុជាគឺជា​ប្រទេស​មួយជា​ប្រទេ​សស្ថាប​និក​មួ​យដែ​រ។ ​

ល​ទ្ធ​ផល​សំ​ខា​ន់​ៗ​នៃកិ​ច្ច​ប្រ​ជុំ​នេះ​
​ទី​១)គឺការចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ
ទី២)បញ្ជីគម្រោងអាទិភាពរបស់ ACMEC
ទី៣)គឺការអនុម័តទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ ដែលនៅក្នុងនេះប្រទេសថៃបានប្រកាសអនុវត្តសន្យាដាក់មូលនិធិ២០០លានដុល្លារ ហើយកម្ពុជាក៏សម្រេចដាក់៧លានដុល្លារ ក្នុងមូលនិធិផងដែរ សម្រាប់អនុវត្តគម្រោងអាទិភាពក្នុងប្រទេស ACMEC ទាំង៥នេះ។
អង្គប្រជុំក៏បានគូសបញ្ជាក់ផងដែរអំពីគម្រោងដៃគូអភិវឌ្ឍន៍របស់ ACMEC នៅក្នុងក្រុមទី១ ដែលមានចិន ជប៉ុន កូរ៉េ ឥណ្ឌា និងសហរដ្ឋអាមេរិក ។ និងក្រុមទី២ ដែលជាប្រទេសដៃគូអភិវឌ្ឍន៍ ACMEC ដែលមានប្រទេស អ៊ីស្រាអែល និងណូវែលហ្សេឡង់ ។
នៅក្នុងកិច្ចប្រជុំនេះថ្នាក់ដឹកនាំនៃប្រទេស ACMEC បានពិភាក្សាគ្នាផ្លាស់ប្ដូរមតិយោបល់ អំពីការប្រឈមទាំងឡាយជាពិសេសការប្រឈមនឹងជំងឺរាតត្បាត កូវីដ១៩ ដែលប៉ះពាល់ទាំងស្រុងតែម្តង។
កិច្ចប្រជុំក៏បានផ្លាស់ប្ដូរមតិជុំវិញក្នុងការឆ្លើយតបជាពិសេសក្រោយការបញ្ចប់កូវីដ១៨នេះ ដើម្បីខិតខំជំរុញឱ្យសេដ្ឋកិច្ចមានភាពល្អប្រសើរឡើងវិញ។
លើសពីនេះទៅទៀត ប្រមុខរដ្ឋាភិបាលនៃប្រទេស ACMEC បានផ្លាស់ប្ដូរមតិយកចិត្តទុកដាក់ចំពោះការតភ្ជាប់គម្រោងទាំងឡាយទាំងផ្នែកទន់ និងផ្នែករឹង ដូចជាហេដ្ឋារចនាសម្ព័ន្ធជាដើម ជាពិសេសការជំរុញសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានោះផងដែរប្រមុខរដ្ឋាភិបាល ACMEC ក៏បានលើកឡើងអំពីការបន្តជំរុញអភិវឌ្ឍផែនការមេ និងការជំរុញវិស័យសំខាន់ៗជាច្រើនទៀត ដូចជាពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ភ្ជាប់សហគ្រាសធុនតូច និងមធ្យម និងការពង្រឹងវិស័យសុខាភិបាល។

នៅក្នុងកិច្ចប្រជុំនេះផងដែរ ថ្នាក់ដឹកនាំក៏បានពិភាក្សាគ្នាអំពីការធ្វើការគ្នារួមគ្នាក្នុងក្របខណ្ឌ ACMEC នេះ ដោយត្រូវឲ្យមានលេខាធិការដ្ឋាន ACMEC ហើយថ្នាក់ដឹកនាំក៏បានពិភាក្សាដោយផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក ហើយត្រង់ចំនុចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានគាំទ្រនូវការលើកឡើងនេះផងដែរ ហើយថ្នាក់ដឹកនាំ ACMEC នឹងបង្កើតឲ្យមាន លេខាធិការដ្ឋាន ACMEC នេះ នាពេលខាងមុខផងដែរ។
ក្នុងនោះប្រមុខរដ្ឋាភិបាល ACMEC ស្នើសុំឲ្យវិស័យឯកជនបន្តចូលរួមដោយសកម្មនៅក្នុងការអភិវឌ្ឍន៍នេះ ជាពិសេសការបន្តប្រជុំក្នុងវេទិកាធុរកិច្ច CO. ACMEC នេះ។

នៅក្នុងកិច្ចប្រជុំនេះផងដែរសម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍លើកឡើងជាច្រើនចំណុចបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាសមាជិកទាំងអស់នៅក្នុងការជំរុញឲ្យប្រទេស ACMEC អនុវត្តសកម្មភាពទទួលបានជោគជ័យ ជាពិសេសគឺការជំរុញការតភ្ជាប់ និងការកសាងសហគមន៍ ACMEC ធ្វើយ៉ាងណាប្រែក្លាយឲ្យអនុតំបន់ ACMEC មានកំណើនសេដ្ឋកិច្ចខ្ពស់ និងជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស ជំរុញការតភ្ជាប់ ជំរុញឲ្យសេដ្ឋកិច្ចអនុតំបន់នេះកាន់តែលឿនទៅមុខ ជាពិសេសគឺការជំរុញការកាត់បន្ថយគំលាត និងការកាត់បន្ថយភាពក្រីក្រ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យធ្វើយ៉ាងណាប្រទេសទាំងអស់យកចិត្តទុកដាក់ទៅលើបញ្ហាវ៉ាក់សាំងគ្រាដែលប្រទេសវៀតណាមបានប្រកាសទិញវ៉ាក់សាំង ប្រទេសឡាវ និងថៃក៏បានប្រកាសទិញវ៉ាក់សាំងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឲ្យមានការចែករំលែកបទពិសោធន៍ ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះផងដែរ។ សម្ដេចតេជោក៏បានប្រកាសដែរថា កម្ពុជាគ្រោងនឹងទិញវ៉ាក់សាំងជំនួនមួយលានដូស ហើយកម្ពុជាក៏ត្រូវការចាក់វ៉ាក់សាំងទៅដល់មនុស្សចំនួន១០លាននាក់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *