ខេត្តកំពង់ធំ ៖ ក្មេងប្រុសស្រី៣នាក់បងប្អូនបង្កើតលង់ទឹកស្រះស្លាប់យ៉ាងអាណោចអធ័ម ខណ:ម្តាយឪពុកមិននៅផ្តះ ទៅស៊ីឈ្នួលដកដំឡូងឲ្យគេ ។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ចំណុចស្រះទឹកខាងកើតផ្ទះឈាងខាងជើងប្រមាណ៣០០ម៉ែត្រ ស្ថិតនៅភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
យោងតាមរបាយការណ៍ ពីសម្ថកិច្ចជំនាញបានឲ្យដឹងថា មុនពេលកើតហេតុដោយសាតែភាពក្រីក្រឪពុកម្តាយទៅស៊ីឈ្នួលដកដំឡូងឲ្យគេនៅចំការដោយទុកកូនតូចៗនៅផ្ទះ លុះត្រឡប់មកផ្ទះវិញមិនឃើញកូននៅផ្ទះ ក៏នាំគ្នាដើរកស្រាប់តែប្រទះឃើញស្បែកជើងនិងខោអាវកូនកូនៗទាំងអស់នៅក្បែរមាត់ស្រះ ចុះរាវរកស្រាប់តែឱបគ្នារមួរម៉ែតស្លាប់បាត់បង់ជីវិតអស់ទៅហើយ ទើបស្រង់មកលើគោក យំអោបសពទាំងប្តីទាំងប្រពន្ធស្ទើរគាំងបេះដូង ។
សម្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យពិនិត្យធ្វើកោសល្យវិច្ច័យក្មេងរងគ្រោះទាំង៣នាក់បងបង្កើតពិតជាស្លាប់ ដោយលង់ទឹកប្រាកដមែន កុមារងគ្រោះទី១ឈ្មោះ យ៉ិត សុខគីម ភេទប្រុសអាយុ៦ឆ្នាំ ទី២ឈ្មោះ យ៉ិត កញ្ញា អាយុ៦ឆ្នាំ សូមបញ្ជាក់ថា យ៉ិត សុខគីម និង យ៉ិតកញ្ញា ជាបងប្អូនភ្លោះនិងគ្នា ទី៣ឈ្មោះ យ៉ិត ហ៊ាន់ ភេទប្រុសអាយុ៤ឆ្នាំ កុមាររងគ្រោះទាំង៣នាក់នេះមានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ ឪពុកឈ្មោះ មាស លីម អាយុ៥០ឆ្នាំ ម្តាយឈ្មោះ យួង អ៉ិត អាយុ៣១ឆ្នាំ សពក្មេងប្រុសស្រី៣នាក់សម្ថកិច្ចប្រគល់ឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕