ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី 9 ខែធ្នូ ឆ្នាំ 2020 នេះ កម្លាំងសមកិច្ចនគរបាលខេត្តបានសហការនិងកម្លាំងកងរាជអាវុធ
ហត្ថខេត្តកំពង់ឆ្នាំង បាននាំយកជនដៃដល់ចំនួន 3 នាក់ទៅធ្វើត្រាប់នៅកន្លែងកើតហេតុ ក្នុងអំពើមនុស្សឃាតបណ្ដាល
ឲ្យជនរងគ្រោះម្នាក់បានស្លាប់ កាលពីយប់ថ្ងៃទី 6 ខែធ្នូ ឆ្នាំ 2020 នៅចំណុចភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ។
លោក ឌុច ចំរើន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹង
ថា ក្រោយពេលកើតហេតុនៃអំពើឃាតកម្មបណ្ដាលឱ្យជនរងគ្រោះម្នាក់បានស្លាប់កាលពីយប់ថ្ងៃទី 6 ខែធ្នូ កន្លងទៅ
នេះ កម្លាំងនគរបាលខេត្តដោយទទួលបញ្ជាពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងមានការសម្រប
សម្រួលពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ បានចុះស្រាវជ្រាវនិងឈានដល់ចាប់ជនដៃដល់ចំនួន 3 នាក់ក្នុងនោះ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលធ្វើការឃាត់ខ្លួនមាន 1-ឈ្មោះ ណន ណឹម អាយុ 37 ឆ្នាំ
.ទី 2 ឈ្មោះ នៅ ច្រេស អាយុ 30 ឆ្នាំ និងម្នាក់ទៀតត្រូវបានកងរាជអាវុធហត្ថ ស្រាវជ្រាវឃាត់ខ្លួនផងដែរ គឺឈ្មោះ តុន នឿន អាយុ 26 ឆ្នាំ ទាំង 3 នាក់មានទីលំនៅភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ចំណែកឯជនរងគ្រោះមានឈ្មោះ ណូយ ញៀន ហៅស្នា ភេទប្រុសអាយុប្រមាណជាង 30 ឆ្នាំ មានទី
លំនៅនៅភូមិឃុំជាមួយគ្នា ។ នៅចំពោះមុខសមត្ថកិច្ច នៅកន្លែងធ្វើត្រាប់នាព្រឹកថ្ងៃទី 9 ធ្នូ ជនសង្ស័យទាំង 3 នាក់បានសារភាពថាខ្លួនមានគំនុំនឹងជនរងគ្រោះតែងតែបង្កររឿងក្នុងភូមិ ជាញឹកញាប់ទើបនៅយប់ថ្ងៃកើតហេតុ ពួកខ្លួនបានរៀបចំពួនស្ទាក់ កាប់និងវាយលើជនរងគ្រោះ បណ្ដាលឲ្យរបួសធ្ងន់ ហើយជនរងគ្រោះបានរត់ទៅស្លាប់នៅឯផ្ទះរបស់ខ្លួន។ក្រោយមកនៅថ្ងៃទី 8 ខែធ្នូ នេះ ពួកខ្លួនត្រូវបានកម្លាំងនគរបាលខេត្តនិងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្តខេត្តធ្វើការចាប់ខ្លួនតែម្ដង ។
បច្ចុប្បន្ននេះក្រោយពេលយកជនសង្ស័យទាំង3ខាងលើមកធ្វើត្រាប់ពីសកម្មភាពពួនស្ទាក់កាប់លើជនរងគ្រោះរួចមកត្រូវបានសមត្ថកិច្ចទាំង ២ អង្គភាព កសាងសំណុំរឿងបញ្ជូនខ្លួនបន្តទៅតុលាការដើម្បីចាត់ការតាមនិតិវិធី៕